កណ្តាលៈ ករណីលួចប្រេងម្នាក់ត្រូវសមត្ថិកិច្ចឃាត់ខ្លួន នៅថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទី នៅចំណុច ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ០១នាក់ឈ្មោះ ប៉ុល សុខលី ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរ បើកបរ ។
ជនសង្ស័យ ០១នាក់ឈ្មោះ ខា ណាខីម ភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖
១.ប្រេងម៉ាស៊ូតច្រកក្នុងពីដុងចំណុះ២០លីត្រ(របស់ជនរងគ្រោះ)
២.ពីដុងជ័រពណ៌សចំណុះ៣០លីត្រចំនួន១(របស់ជនសង្ស័យ)
៣.ទុយោជ័រពណ៌សប្រវែង ៣៣០សង់ទីម៉ែត្រចំនួន១(របស់ជនសង្ស័យ) ។
នៅវេលាកើតហេតុខាងលើ ជនសង្ស័យបានធ្វើ សកម្មភាពយកពីដុងមកលួចបូមប្រេងម៉ាស៊ូតចេញពីអេ
ស្កាវ៉ាទ័ររបស់ជនរងគ្រោះ ពេលកំពុងបូមដាក់ចូលពីដុងបានប្រហែល២០លីត្រ ស្រាប់តែជនរងគ្រោះមកទាន់ហើយចាប់ឃាត់ខ្លួនយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍រកាខ្ពស់ចាត់ការ តាមនីតិវិធី ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ខ្លួនពិតជាបានធ្វើសកម្មភាពលួចបូមប្រេងម៉ាស៊ូតរបស់ជនរងគ្រោះប្រាកដមែន ៕
មតិយោបល់