ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

គន្ធបុប្ផា ទទួលថវិកាពីព្រឹត្តិការណ៍កំរាលព្រំនៅន័រតុន

ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី២៦ កញ្ញា តារាសិល្បៈ និងតំណាងនិស្សិតពេទ្យនៅសាកលវិទ្យាល័យន័រតុនយ៉ាងច្រើនកុះករ បាននាំយកថវិកាចំនួន៤.៦៩៤ដុល្លារ ដែលបានពីព្រឹត្តិការណ៍ប្រគំតន្ត្រី និងដើរលើកំរាលព្រំកាលពីថ្ងៃទី១៧ កញ្ញា។ នេះជាថវិកាដែលទទួលបានទាំងស្រុងពីនិស្សិតទៅទស្សនាការប្រគំតន្ត្រី និងការបរិច្ចាគរបស់តារាសិល្បៈ។ ពិធីប្រគល់ថវិកានោះ ក្រៅពីមានវត្តមានតារាល្បីៗកុះករ ក៏មានវត្តមានអ្នកសារព័ត៌មានជាតិមកពីស្ថាប័នជាច្រើនទៅផ្ដិតយករូបភាពទៅផ្សព្វផ្សាយផងដែរ។

កញ្ញា ស៊ុន សោភា តំណាងសកលវិទ្យាល័យន័រតុនបានអះអាងថា ដោយសារតែនៅថ្ងៃទី៤ តុលាខាងមុខ មហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលរបស់សាកលវិទ្យាល័យន័រតុននឹងបញ្ចប់ការទទួលពាក្យសិស្សឲ្យចូលរៀន ទើបនិស្សិតពេទ្យទាំងអស់សម្រេចធ្វើការប្រគល់ថវិកាចំនួន៤.៦៩៤ដុល្លារដែលបានពីការច្រៀងរាំកាលពីថ្ងៃទី១៧ កញ្ញាដោយតារាល្បីៗ និងបានពីការរៃអង្គាសបន្ថែមរបស់និស្សិតគ្រប់ផ្នែករបស់មហាវិទ្យាល័យឲ្យបានរួចរាល់មុនឱកាសថ្ងៃភ្ជុំ។ កញ្ញាថាថវិកាដែលទទួលបានមិនច្រើនដូចការគ្រោងទុក គឺដោយសារតែព្រឹត្តិការណ៍ដើរលើកំរាលព្រំដែលបានធ្វើឡើងត្រូវរំខានដោយភ្លៀង ហើយមិនមានអ្នកមកទស្សនាកុះករ។

លោកផាត់ តារារដ្ឋ អ្នកដឹកនាំតារាសិល្បៈក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីកាលពីថ្ងៃទី១៧ កញ្ញា និងជាអ្នកដឹកនាំតារាសិល្បៈនាំយកថវិកាទៅប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាកាលពីថ្ងៃទី២៦ កញ្ញា បានអះអាងថានៅអំឡុងខែប្រាំងឆ្នាំ២០១៧ខាងមុខ ព្រឹត្តិការណ៍មួយនោះនឹងត្រូវបាន និស្សិតពេទ្យន័រតុន រួមដៃជាមួយតារាល្បីៗរៀបចំជាលើកទី២ ដើម្បីប្រមូលលុយជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ លោកថាថវិកាដែលទទួលបាននេះ បានបង្ហាញពីកម្លាំងសាមគ្គីរបស់តារាសិល្បៈ និងអ្នករៀបចំយ៉ាងខ្លាំងជាពិសេសគឺនិស្សិតពេទ្យន័រតុន និងសាកលវិទ្យាល័យនរ័តុន។

ងាកមកកាន់ពិធីប្រគល់ថវិកាវិញ គេឃើញវត្តមានតារាសិល្បៈរួមមាន លោក កុយ ស៊ីឌឿន ម្ចាស់ផលិតកម្មឌីភី និងវិទ្យុឌីភី, កញ្ញាទេព បូព្រឹក្ស, អ្នកនាងស៊ុនណារី ម៉ូនីកា, អ្នកនាងមាស សម្ផស្ស, កញ្ញាថន ស្រីណៃ, លោកយន សុភ័ក្រ, កញ្ញាពេជ្រ អាវីហ្សា, អ្នកនាងប៉េងប៉ោង, ឌីជេអាលីយ៉ា, លោក ចន ច័ន្ទដារ៉ា, លោកគន់ រៀមរតនៈ, លោកឃីម រតនៈ, កញ្ញាស្រីពៅមុខឈើ និងតារាវ័យក្មេងជាច្រើនរូបទៀត។ ពិធីនោះប្រគល់នោះដឹកនាំដោយលោកផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា» និងនិស្សិតសាលាពេទ្យន័រតុនដែលជាអ្នករៀបចំព្រឹត្តិការណ៍៕

photo_2016-09-26_21-15-27photo_2016-09-26_21-15-35photo_2016-09-26_21-15-39photo_2016-09-26_21-15-41photo_2016-09-26_21-15-43photo_2016-09-26_21-15-44photo_2016-09-26_21-15-46photo_2016-09-26_21-15-48photo_2016-09-26_21-15-50photo_2016-09-26_21-15-52photo_2016-09-26_21-15-55photo_2016-09-26_21-14-30photo_2016-09-26_21-14-33photo_2016-09-26_21-14-34photo_2016-09-26_21-14-36photo_2016-09-26_21-14-38photo_2016-09-26_21-14-39photo_2016-09-26_21-14-41photo_2016-09-26_21-14-43photo_2016-09-26_21-14-45photo_2016-09-26_21-14-47photo_2016-09-26_21-14-48photo_2016-09-26_21-14-50photo_2016-09-26_21-14-54photo_2016-09-26_21-14-56photo_2016-09-26_21-14-58photo_2016-09-26_21-15-00photo_2016-09-26_21-15-04photo_2016-09-26_21-15-06photo_2016-09-26_21-15-11photo_2016-09-26_21-15-15photo_2016-09-26_21-15-19photo_2016-09-26_21-15-21photo_2016-09-26_21-15-22photo_2016-09-26_21-15-25photo_2016-09-26_21-15-27photo_2016-09-26_21-15-29photo_2016-09-26_21-15-31photo_2016-09-26_21-15-56photo_2016-09-26_21-15-58photo_2016-09-26_21-16-07photo_2016-09-26_21-16-09photo_2016-09-26_21-16-11photo_2016-09-26_21-16-14photo_2016-09-26_21-16-17

មតិយោបល់