ព័ត៌មានជាតិ

បុរសផ្នែកដឹកជញ្ជូនម្នាក់ មិនដឹងមានរឿងអ្វីទេ ស្រាប់តែចងកសម្លាប់ខ្លួន

ព្រះសីហនុៈ កាលពីវេលាម៉ោង ១២និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៩ មានករណីអត្តឃាតត្រង់ចំណុចក្រុម៤ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ ហ៊ ហ្វុង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ផ្នែកដឹកជញ្ជូន មានទីលំនៅភូមិឃុំកើតហេតុខាងលើ ដោយយកដែក សៀតនឹងជញ្ជាំងផ្ទះ រួចយកខ្សែចងក បណ្តាលឲ្យស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញកោសល្យវិច័យ ចុះត្រួតពិនិត្យរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារអត្តឃាតចងកសម្លាប់ខ្លួនឯង ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់