ព័ត៌មានជាតិ

ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១៨៥,២៤៨នាក់ ក្នុងរយៈពេលមួយថ្ងៃ

 

(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១នេះបានប្រកាសពីការកឃើញអ្នកឆ្លង COVID-19 ចំនួន ១៨៥,២៤៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ ១៣,៨៧១,៣២១នាក់។

នៅក្នុងរយៈពេលដូចគ្នា អាជ្ញាធរសុខាភិបាលឥណ្ឌាក៏បានប្រកាសពីការរកឃើញស្លាប់ថ្មីចំនួន ១,០២៦នាក់ផងដែរ នាំឱ្យអ្នកស្លាប់សរុបកើនដល់ ១៧២,១១៥នាក់ ខណៈ ១២,៣៣២,៦៨៨នាក់បានជាសះស្បើយឡើងវិញ។

worldometers

មតិយោបល់