ព័ត៌មានជាតិ

បុរសនារី២នាក់ ស្រវឹងស្រាជិះម៉ូតូបុកគ្នាលាន់ដូចរន្ទះ បង្កឲ្យរងរបួសធ្ងន់ នៅស្រុកចន្ទ្រា

ស្វាយរៀង: កាលពីវេលាម៉ោង ១៨និង២០នាទីព្រលប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ស្ថិតត្រង់ចំណុចភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ជនរងគ្រោះទី ១/ឈ្មោះ សរ វន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបកសិករ រស់នៅភូមិកោះក្បាលខាងជើង ឃុំសំរោង ស្រុកចន្រ្ទា ។ ជនរងគ្រោះទី ២/ឈ្មោះ ហន នីតា ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ បម្រើការនៅខារ៉ាអូខេបុបា្ផសំរោងថ្មីជាយដែន ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា មានស្រុកកំណើតភូមិ ជើងខ្នា ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានបើកបរម៉ូតូម៉ាក អិចស្ទើ ពណ៌ទឹកប៉ិច ស្លាកលេខ ស្វាយរៀង 2Q-9899 បើកបរពីកើតទៅលិចម្នាក់ឯងដល់ត្រង់ចំណុចកើតហេតុខាងលើ បានបុកគ្នាពេញទំហឹងតែម្តង បណ្តាលឈ្មោះ ហន នីតា រងរបួសធ្ងន់ (បាក់កជើងខាងឆ្វេង)។

មូលហេតុ៖ បណ្តាលមកពីឈ្មោះ ហន នីតា បើកលឿនមិនប្រកាន់ស្តាំ ហើយស្រវឹងដូចគ្នា។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបញ្ជួនទៅមន្ទីពេទ្យ ចំណែកវត្ថុតាងសមត្ថកិច្ច ធ្វើការវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទា ជាបណ្តោះអាសន្នរង់ចាំ ដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់