ព័ត៌មានជាតិ

ទំនងយប់ងងឹត បុរសម្នាក់បើកម៉ូតូធ្លាក់រណ្ដៅ បណ្ដាលឲ្យស្លាប់ភ្លាមៗ

សៀមរាប: កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២១ និង ៥៥នាទី មានគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបើកធ្លាក់រណ្តៅការដ្ឋានសាងសង់ស្ពាន ស្ថិតភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ដំណើររឿង​៖ នៅវេលាកើតហេតុ គេឃើញមានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ព៌ណក្រហម ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ សៀមរាប 1M-4886 បើកបរដោយឈ្មោះ សរ សម្បត្តិ ភេទប្រុស អាយុ ៥៣ ឆ្នាំ រស់នៅភូមិចំបក់ហែរ ឃុំពួក ស្រុកពួកខេត្តសៀមរាប ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនមកដល់ចំណុចកើតហេតុបានជ្រុលធ្លាក់ក្នុងរណ្ដៅជីកជម្រៅ ២.៧០ម៉ែត្រសម្រាប់សាងសង់ស្ពានឆ្លងផ្លូវ មានដាក់ស្លាកសញ្ញាតែគ្មានរនាំងសុវត្ថភាព បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់នឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយតាមច្បាប់ ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់