អ៊ីស្រាអែលៈ នៅព្រឹកថ្ងៃពុធនេះ យន្តហោះចម្បាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារ តាមអាកាសលើគោលដៅភាគខាងលិចនៃទីក្រុង Rafah ប៉ែកខាងត្បូងតំបន់ Gaza Strip និងខាងជើងទីក្រុង Khanyounis ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានប្រកាសនៅព្រឹកថ្ងៃពុធនេះថា វាគឺជាការឆ្លើយតប ទៅនឹងការបាញ់គ្រាប់រ៉ុក្កែត ពីតំបន់ហ្គាហ្សា នៅព្រឹកថ្ងៃដដែលជាមួយគ្នានោះ។
ដោយ IDF បាននិយាយថា ការវាយប្រហារនេះ គឺធ្វើទ្បើងតែទៅលើគោលដៅ ភេរវកម្មរបស់ហាម៉ាស នៅតំបន់ហ្គាហ្សាប៉ុណ្ណោះ ហើយពួកគេ នឹងត្រូវទទួលរងនូវផលវិបាក ចំពោះសកម្មភាពប្រឆាំងនឹងជនស៊ីវិលអ៊ីស្រាអែល៕
មតិយោបល់