ព័ត៌មានជាតិ

ផ្អើលទាំងកណ្ដាលអធ្រាត្រ! ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យផ្ទះមួយខ្នងឆេះខ្ទេចគ្មានសល់

តាកែវ: នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលា ២ និង ១៥នាទី មានករណីអគ្គិភ័យមួយកើតឡើងឆេះផ្ទះទំហំ ៤មx៥ម សង់អំពីជញ្ជាំងសង្គ័សី ដំបូលប្រកសង្គ័សី ស្ថិតភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ សួន ធឿន ភេទស្រី អាយុ ៦៦ ។

សម្ភារ:ខូចខាត៖
-ស្រូវ០៦បាវ
-អង្ករមួយបាវ
-ប្រាក់ចំនួន២៧ម៉ីនរៀល
-សំលៀកបំពាក់មួយចំនួន
-ប្លង់ដី០៦សន្លឹក
-ចានឆ្នាំងមួយចំនួន
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។

ក្នុងករណីនេះ កម្លាំងជំនាញអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចេញអន្តរាគមន៍តែដោយស្ថានភាពផ្លូវតូចចង្អៀតពេកទើបធ្វើឲ្យរថយន្តអគ្គិភ័យចូលពុំរួច៕

មតិយោបល់