ព័ត៌មានជាតិ

ស្រវឹងផង ជួនធ្លាប់មានទំនាស់ជាមួយគ្នាទៀត ចាំកាលដាក់យកៗ ចុងក្រោយជាប់ខ្នោះរបស់សម្ថកិច្ច

ក្រចេះ: កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន​២នាក់ពាក់ព័ន្ធករណីប្រើប្រាស់ហិង្សា ស្ថិតភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ជនសង្ស័យទាំង ២នាក់រួមមាន៖
១/ឈ្មោះ លី គន្ឋា អាយុ ៣៥ ឆ្នាំ។
២/ឈ្មោះ មាច បញ្ញា អាយុ២៩ឆ្នាំ។
អ្នកទាំង ២រស់នៅភូមិឃុំខាងលើ។

ដំណើររឿង៖ នៅថ្ងៃកើតហេតុ ជនសង្ស័យទាំងនិងជនរងគ្រោះបានផឹកស៊ីជាមួយគ្នា ប៉ុន្តែពេលកំពង់ផឹកស្រាក៏កើតមានទំនាស់ពាក្យសម្តី ហើយជនសង្ស័យបាននាំគ្នាព្រួតវាយលើជនរងគ្រោះម្នាក់ឈ្មោះ លន់ ប៊ុននី អាយុ ៤៣ ឆ្នាំ បណ្តាលឲ្យរបួសដៃនិងក្បាល គួរបញ្ជាក់ផងដែរថាកន្លងមកជនសង្ស័យនិងជនរងគ្រោះធ្លាប់មានទំនាស់ជាមួយគ្នាផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ច បញ្ជូនទៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់