កណ្តាលៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ការិយាល័យព្រហ្មទណ្ឌកម្រិលស្រាល បានស្រាវជ្រាវ ស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីផលិត និងចែកចាយរូបភាពអាសអាភាស កើតហេតុថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០និង៥៧នាទី ចំណុចផ្ទះជួល ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ឡន ដាលីន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ហ៊ួរ សុជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ (ឃាត់ខ្លួន) មុខរបរជាងថត មានទីលំនៅ ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រើលេខទូរស័ព្ទ ០៧០ ៦៥៥ ៧៨៥ / ០៧០ ៨៦៤ ៨៤០ និងប្រើគណនីហ្វេសប៊ុកឈ្មោះ Bong Cheath មានដាក់តាំងរូបដើមត្រសក់ (ជាអតីតសង្សាររបស់ជនរងគ្រោះ) ។
វត្ថុតាងចាប់យក៖ ១-ម៉ុតូមួយគ្រឿងម៉ាក SUZUKI SMASH110 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1CC-8130 លេខតួ E48-132638 លេខម៉ាស៊ីន E48-132638។ ២-ទូរស័ព្ទម៉ាក Iphone X មួយគ្រឿង ពណ៌ស ។ ៣-ក្រដាសលេខទូរស័ព្ទ 096 7545550 មួយសន្លឹក
៤-ក្រដាសកត់អក្សរ Bongcheath123 មួយសន្លឹក ។
សភាពរឿងហេតុ៖ កាលពីឆ្នាំ២០១៤ ជនរងគ្រោះ និងជនសង្ស័យមានទំនាក់ទំនងស្នេហា និងគ្នាបានរស់នៅជាមួយគ្នា រហូតដល់ឆ្នាំ២០១៩ ជនរងគ្រោះបានដឹងថា ជនសង្ស័យមានប្រពន្ធ និងកូនពីរនាក់ ។ ក្រោយដឹងថាជនសង្ស័យមានប្រពន្ធ កូន ហើយជនរងគ្រោះ ក៏សុំចែកផ្លូវគ្នាម្តងហើយម្តងទៀត ប៉ុន្តែជនសង្ស័យមិនព្រមនោះទេ ។ ជនរងគ្រោះបានឲ្យដឹងទៀតថា រាល់ដងដែលនៅដេកជាមួយគ្នា គឺឈ្មោះ ហ៊ួរ សុជាតិ តែងតែលួច ថតរូបអាក្រាតកាយ និងវីដេអូ រាល់ពេលខ្លួនបានដេកជាមួយគ្នា ពេលដែលជនរងគ្រោះបានដឹង ហើយបានឲ្យជនសង្ស័យលុបចេញ ប៉ុន្ដែមិនព្រមលុប គឺទុកគំរាមមកលើជនរងគ្រោះ ។
លុះដល់ថ្ងៃទី១៩.០៥.២០២១ ឈ្មោះ ឡន ដាលីន បានបើកហ្វេសប៊ុករបស់ខ្លួនឈ្មោះ Sarak Samrab លេងដូចសព្វដង ស្រាប់តែឃើញ មានការផ្ញើរូបថតអាក្រាតកាយ និងវីដេអូរួមរ័កគ្នារវាង ឈ្មោះ ហ៊ួរ សុជាតិ និងឈ្មោះ ឡន ដាលីន នៅក្នុងផ្ទះសំណាក់ មួយកន្លែង (ឈ្មោះ ហ៊ួរ សុជាតិ ជាអ្នកលួចថត) ផ្ញើទៅគណនីហ្វេសប៊ុក ជាច្រើនទៀតតាមរយៈ Messager របស់ជនរង
គ្រោះពេលនោះជនរងគ្រោះ បានឆែកមើលគណនីហ្វេសប៊ុក របស់ខ្លួនទើបដឹងថា ជនសង្ស័យលួចចូលប្រើគណនីហ្វេសប៊ុក របស់ខ្លួន ក្នុងការចែកចាយវីដេអូអាសអាភាស របស់ជនរងគ្រោះខាងលើទៅ គណនីហ្វេសប៊ុកផ្សេងទៀត ។ ជនរងគ្រោះបានបញ្ជាក់ទៀតថា មានតែជនសង្ស័យប៉ុណ្ណោះ ដែលមានរូបភាពអាក្រាតកាយ និងវីដេអូនេះ ហើយជនសង្ស័យ ធ្លាប់បានគំរាមគំហែង ជនរងគ្រោះថែមទៀត ។
លទ្ធផលស្រាវជ្រាវ ស៊ើបអង្កេត៖ តាមការបំភ្លឺពីម្ចាស់ Facebook ឈ្មោះ Sarak Semrab (ជនរងគ្រោះ) បានឲ្យដឹងថាឈ្មោះ ហ៊ួរ សុជាតិ បានថតរូប អាក្រាតកាយ និងវីដេអូ ដែលដេកជាមួយជនរងគ្រោះ ផ្ញើចែកចាយរូបភាពអាសអាភាស ទាំងនេះ ទៅឲ្យគណនី Facebook ជាច្រើនដែលមានឈ្មោះ ឡាញ សូនី , ឈ្មោះ Da Ny , ឈ្មោះ ផាត់ ណាធីម ,ឈ្មោះ ខេន ស្អាត ,ឈ្មោះពន្លឺ ពន្លឺ ,ឈ្មោះ Sarath Sarath ,ឈ្មោះVeas Sna ,ឈ្មោះBong Nort ,ឈ្មោះBro Hong Kh ,ឈ្មោះCan Di ,ឈ្មោះPhat Vantong ,ឈ្មោះវិរៈ បុត្រ ដែលសុទ្ធតែបងប្អូន មិត្ដភក្ដិរបស់ជនរងគ្រោះ និងបានយករូបភាពទាំងនេះ ទៅប្រាប់គេនៅកន្លែងធ្វើការ របស់ជនរងគ្រោះទៀតផង ថែមទាំងគំរាមទារប្រាក់ពីជនរងគ្រោះ បើចង់ឲ្យលុបរូបថតអាក្រាតកាយទាំងនេះ គឺមួយសន្លឹក២០$ (ម្ភៃដុល្លារ) ។
ជនសង្ស័យឈ្មោះ ហ៊ួរ សុជាតិ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចចូលលេងក្នុងគណនីហ្វេប៊ុកឈ្មោះ Sarak Semrab ដែលជារបស់ជនរងគ្រោះឈ្មោះ ឡន ដាលីន និងបានចែកចាយរូបភាពអាក្រាតកាយ និងវីដេអូរដែលខ្លួនបានដេករួមរ័ក ជាមួយជនរងគ្រោះ ទៅអោយគណនីហ្វេសប៊ុកជាច្រើនដែលមានឈ្មោះ សំអេង វួចឆេង ភេទស្រី អាយុ១៣ឆ្នាំ ឈ្មោះ សុខ លាភ ភេទស្រី អាយុ១៩ឆ្នាំ និងឈ្មោះ អឿន ទាប ភេទប្រុស អាយុ២៧ឆ្នាំ អ្នកទាំងអស់គ្នា មានទីលំនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ និងឈ្មោះឡាញ សូនី , ឈ្មោះ Da Ny , ឈ្មោះ ផាត់ ណាធីម ,ឈ្មោះ ខេន ស្អាត ,ឈ្មោះពន្លឺ ពន្លឺ ,ឈ្មោះ Sarath Sarath ,ឈ្មោះVeas Sna ,ឈ្មោះBong Nort ,ឈ្មោះBro Hong Kh ,ឈ្មោះCan Di ,ឈ្មោះPhat Vantong ,ឈ្មោះវិរះ បុត្រ ។
ជនសង្ស័យឈ្មោះ ហ៊ួរ សុជាតិ ក៏បានសារភាពបន្ថែមទៀតថា ខ្លួនពិតជាបានទៅកន្លែងធ្វើការ របស់ជនរងគ្រោះជួបជាមួយឈ្មោះសរ វ៉ាន់នី ភេទស្រី អាយុ៣០ឆ្នាំ ហើយបានបង្ហាញរូបភាពអាក្រាតកាយ របស់ជនរងគ្រោះទៅអោយឈ្មោះ សរ វ៉ាន់នី បានឃើញ និងប្រាប់ទៅជនរងគ្រោះ ។
មូលហេតុដែលជនសង្ស័យចែកចាយរូបភាពអាក្រាតកាយ និងវីដេអូ ដែលខ្លួនបានរួមរ័កជាមួយជនរងគ្រោះ ទៅឲ្យគណនីហ្វេសប៊ុកជាច្រើននោះ គឺដោយសារខ្លួនបានមានទំនាស់ ជាមួយជនរងគ្រោះឈ្មោះ ឡន ដាលីន ដែលសុំផ្តាច់ទំនាក់ទំនងជាមួយខ្លួន ព្រោះជនរងគ្រោះមានគូដណ្តឹង ។
ករណីនេះ ជំនាញបានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមអំពាវនាវដល់សាធារណជន ជាពិសេសស្រ្តីៗ ដែលមានសង្សារ គួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ រាល់ការដេក ស្នាក់នៅជាមួយគូសង្សារ មិនត្រូវឲ្យមានការថតរូបភាព ឬវីដេអូ អាក្រាតផ្សេងៗនោះទេ ចៀសវាងជនខិលខូច យករូបភាពទាំងនោះទៅបង្ហោះជាសាធារណៈ នាំឲ្យប៉ះពាល់ដល់កិត្តិយសស្រ្តី និងយកមកគំរាមជំរិតទារប្រាក់ជាដើម ជាក់ស្តែងដូចករណីខាងលើនេះស្រាប់ ៕
មតិយោបល់