ព័ត៌មានជាតិ

អាសូរណាស់! កម្មករសំណង់ម្នាក់ដេកស្លាប់ក្រោមកង់រថយន្ត យ៉ាងអាណោចអធ័ម

តាកែវ: កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥០-៥១ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5595 បើកបរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាក CBR ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1C-6222 អ្នកបើកបរឈ្មោះ សែល ពៅ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរជាកម្មករ ស្នាក់នៅភូមិដូនភើ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងរន្ធត់តែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធី រីឯសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់