ព័ត៌មានជាតិ

ឃាត់បានម្នាក់ក្នុងបក្ខពួក៦នាក់ក្នុងករណីកាប់ប្លន់

កណ្តាលៈ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង១និង៣០នាទី នៅចំណុចផ្លូវជាតិលេខ៥១ ភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
មានជនរងគ្រោះ០១នាក់ឈ្មោះ ផន ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកពេទ្យសត្វ ស្នាក់ នៅភូមិអំពិលទឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ចំណែកជនសង្ស័យមានគ្នា៦នាក់ប្រុស (ឃាត់ខ្លួនបាន០១នាក់ ថ្ងៃទី០៤.០៦.២០១៩)
១-ឈ្មោះ ផាត តុលា ហៅថៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ(ឃាត់ខ្លួន) ជាអ្នកបើកម៉ូតូនិងជាអ្នករៀបចំផែនការធ្វើសកម្មភាព។
២-ឈ្មោះ កា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដនៅម្តុំបាសិទ្ធ (គេចខ្លួន) ។
៣-ឈ្មោះ ដា ភេទប្រុសអាយុ ១៦ឆ្នាំមុខរបរមិនពិតប្រាកដ នៅម្តុំភ្នំបាសិទ្ធ (គេចខ្លួន) ។
-ចំពោះ០៣នាក់ទៀត មិនស្គាល់ឈ្មោះ ជាមិត្តរបស់ឈ្មោះកា និងឈ្មោះដា។
សម្ភារៈបាត់បង់
-ម៉ូតូ០១គ្រឿង ម៉ាកសង់២០១៨ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ស្ពឺ1K-9222លេខតួ និងលេខម៉ាស៊ីន5171993 (បង្ក្រាបយកបានមកវិញ)។
‌‌‌‌‌ផលប៉ះពាល់
-ជនរងគ្រោះត្រូវជនសង្ស័យកាប់១កាំបិតចំកំភួនដៃខាងឆ្វេង
*វត្ថុតាងចាបយក៖
១-ម៉ូតូ០១គ្រឿង ម៉ាកសង់២០១៨ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ស្ពឺ1K-9222លេខតួនិងលេខម៉ាស៊ីន5171993 ជារបស់ជនរងគ្រោះ។
២-ម៉ូតូ០១គ្រឿង ម៉ាកសង់២០១៨ ឡើងតែម២០១៩ពណ៌មាសគ្មានផ្លាកលេខ.លេខតួនិងលេខម៉ាស៊ីន5254926ជារបស់ជនសង្ស័យ។
៣-កាំបិតស្នៀតចំនួន០១។
តាមសភាពនៃរឿងហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានចេញពីកន្លែងចាប់មាន់នៅភូមិស្រែកាច់ ឃុំទួលព្រេជ ដើម្បីទៅផ្ទះ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជួបជនសង្ស័យជិះម៉ូតូឌុបគ្នាមក
ទន្ទឹមហើយធាក់មួយជើងបណ្តាលឲ្យដួលម៉ូតូ រួចជនសង្ស័យម្នាក់រត់ចុះមកកាប់ជនរងគ្រោះ១កាំបិតចំកំភួនដៃខាងឆ្វេង ពេលនោះជនរងគ្រោះបានរត់គេច ហើយជនសង្ស័យនាំគ្នាលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ច ភ្លាមនោះកម្លាំងបានធ្វើការដេញតាម និងពួនស្ទាក់ លុះដល់ចំណុចភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ទើបឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះ ផាត តុលា ហៅថៃ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថាបក្ខពួកខ្លួនមានគ្នាចំនួន៦នាក់បានធ្វើសកម្មភាពចំនួន០៤លើក នៅផ្លូវជាតិលេខ៥១ ចំនួន០៤លើក៖
លើកទី១-នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង១១និង១០នាទី នៅចំណុចភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
លើកទី២-នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ម៉ោង១និង៣០ នាទី នៅចំណុចផ្លូវជាតិលេខ៥១ ភូមិត្រពាំងកក់ ឃុំសំរោង លើ ស្រុកអង្គស្នួល ខេត្តកណ្ដាល និង០២លើកទៀតនៅខាងលិចផ្សារថ្នល់ទទឹងស្រុកសំរោងទងខេត្តកំពង់ស្ពឺ។
ជនរងគ្រោះបានបំភ្លឺថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះជាអ្នកបើកម៉ូតូមកកាប់យកម៉ូតូខ្លួន យប់មិញ ។
ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់