ព័ត៌មានជាតិ

ជាងជួសជុលរថយន្តម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ នៅខណ្ឌមានជ័យ

ភ្នំពេញ: ​​​(ព័ត៌មានបឋម) នៅវេលាម៉ោង ១និង៥០នាទីរសៀលថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បញ្ជាក់៖ ករណីនេះបង្កឡើងដោយជាងជួសជុលរថយន្តម្នាក់ ជិះម៉ូតូឆ្លងផ្លូវបញ្ច្រាសទិសចរាចរណ៍ ត្រូវបានបុរសម្នាក់ទៀតបើកម៉ូតូ FZ ធុនធំមួយគ្រឿង បាំងរថយន្តមើលមិនឃើញ បុកចំពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាល២ម្នាក់ ហើយជនរងគ្រោះ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់