ព័ត៌មានជាតិ

គួរឲ្យរន្ធត់! បុរសម្នាក់ជិះម៉ូតូឡើងស្ពានលឿន បណ្ដាលឲ្យដួលបោកក្បាលស្លាប់មួយរំពេច

កណ្ដាល: នៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បុរសម្នាក់ស្លាប់ភ្លាមខណ:ពេលបើកម៉ូតូឡើងស្ពានព្រែកតាមាក់ ក្នុងល្បឿនលឿន បណ្ដាលឲ្យដួលបោកក្បាល ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៨ ភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ខាន់ ចិន្ដា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកស៊ូម័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1U- 3381 ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកបរម៉ូតូពីលិចទៅកើតយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ លើស្ពានព្រែកតាមាក់ត្រើយខាងលិច ស្រាប់តែដួលដោយខ្លួនឯង ធ្វើឲ្យជនរងគ្រោះបោកក្បាលទៅនឹងស្ពានស្លាប់គួរឲ្យរន្ធត់ ។

មូលហេតុ៖ បើកបរមិនប្រយ័ត្ន និងប្រើប្រាស់ល្បឿនលឿន។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំង និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់