ព័ត៌មានជាតិ

ឆ្លងចរន្តអាគុយសូឡា ឆេះផ្ទះមួយខ្នងគិតជាទឹកប្រាក់អស់ រាប់ម៉ឺនដុល្លារ

សៀមរាប: នៅវេលាម៉ោង ១០ និង ០០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែងទំហំ ៩ម×៩.៥ម សង់ផ្ទាល់ដី ជញ្ជាំងក្ដា ប្រកសង្កសី ស្ថិតភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

ម្ចាស់ផ្ទះឈ្មោះ ភិន សុងហេង ភេទប្រុស អាយុ ៤០ ឆ្នាំ ប្រពន្ធឈ្មោះ សៀង ទី អាយុ ៥០​ ឆ្នាំ។ អ្នកទាំង២រស់នៅភូមិ/ឃុំខាងលើ។

សម្ភារ:ខូចខាត៖
-ស្រូវ ២តោន
-ប្រាក់ដុល្លារ ៣០០ដុល្លារ
-ប្រាក់បាត ១០,០០០បាត
-លយុខ្មែរ ២០០,០០០រៀល
-ម៉ាស៊ីនកិនស្រូវ ១គ្រឿង
-ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង
-ម៉ាស៊ីនបាញថ្នាំ ១គ្រឿង
-ផ្ទាំងសូឡា ១គ្រឿង។

មូលហេតុ៖ ឆ្លងចរន្តអាគុយសូឡា៕

មតិយោបល់