ព័ត៌មានជាតិ

សូមនិយាយថាទេចំពោះគ្រឿងញៀន

ភ្នំពេញ: នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ៤០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូរសារធាតុញៀនខុសច្បាប់ ត្រង់ចំណុចមុខមណ្ឌលសុខភាពសង្កាត់ព្រែកកំពឹស ផ្លូវជាតិលេខ២ ស្ថិតភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន៖
១/ឈ្មោះ សាន់ រតនា ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកតាពៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
២/ឈ្មោះ អោម សិទ្ធិសត្យា ហៅ ឡយ ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៣/ឈ្មោះ យ៉ុង វណ្ណា ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខបររកត្រី ទីលំនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖
-ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច
-ម៉ូតូចំនួន០១គ្រឿង
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-កែវសម្រាប់សេពសារធាតុញៀនចំនួន០១
-កញ្ចប់បារីម៉ាក Fine ចំនួន០១
-ទុយោជ័រសម្រាប់ចូកសារធាតុញៀនចំនួន០១។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់