ភ្នំពេញៈ រថយន្តម៉ាកHINOសណ្ដោងកន្ទុយកុងតឺន័រ១គ្រឿង បានក្រឡាប់និងរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីបើកបរក្នុង ល្បឿនលឿនហើយបានជ្រុលទៅបុកពីក្រោយ រថយន្ត ម៉ាកMITSUBISHI សម្រាប់សណ្ដោងកន្ទុយរម៉កកុងតឺន័រ១គ្រឿងទៀត យ៉ាងពេញទំហឹង ខណៈកំពុងបើកបរក្នុងទិសដៅស្របគ្នា កាលពីវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចទល់មុខផែស្ងួតតេងឡាយ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដែលក្រឡាប់នោះម៉ាកHINO ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3C-2892 ដែលរថយន្ត នេះមានសណ្ដោងកន្ទុយរម៉កកុងតឺន័រ បានបុកពីក្រោយរថយន្ត ម៉ាកMITSUBISHIពណ៌ខៀវ ពាក់ ស្លាកលេខ ព្រះសីហនុ 3A-1347 ហើយអ្នកបើករថយន្តទាំង២គ្រឿងនេះមិនត្រូវបានគេស្គាល់ឈ្មោះឡើយ ព្រោះបានរត់គេចខ្លួនបាត់អស់។ ចំណែក រថយន្តបានរងការខូចខាតដូចគ្នា ប៉ុន្តែរថយន្តHINOបានខូចខ្លាំងជាងរថយន្ត MITSUBISHIហើយក៏បានប៉ះបង្គោល ភ្លើង ១ដើមបានទ្រេតស្ទើរតែបាក់ថែមទៀត។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុរថយន្តរថយន្តទាំង២គ្រឿងនោះបានបើកបរធ្វើដំណើរស្របគ្នាក្នុងទិសដៅ ពីត្បូងទៅជើង ដោយរថយន្តម៉ាកMITSUBISHIបើកខាងមុខទន្ទឹមរថយន្តបែនដឹកដី១គ្រឿងផ្សេងទៀត ហើយមិនមានសណ្ដោង កន្ទុយកុងតឺន័រឡើយ។ ចំណែកឯរថយន្ត ម៉ាកHINOមានសណ្ដោងកន្ទុយរម៉កដឹកកុងតឺន័រផង បានបើកបរតាមពីក្រោយរថយន្ត បែនដឹកដីដោយមិនបានមើលឃើញរថយន្ត HINOនៅខាងមុខឡើយគឺមើលឃើញតែរថយន្តបែនដឹកដនៅពីមុខខ្លួនតែប៉ុណ្ណោះ។
ប្រភពខាងលើបានបន្តទៀតថា បន្ទាប់មករថយន្តហ៊ីណូនេះបានបន្ថែមល្បឿនកាន់តែលឿនជែងខាងឆ្វេងរថយន្តបែនដឹកដី ហើយក៏បានជ្រុលទៅបុកពីក្រោយរថយន្ត ម៉ាកMITSUBISHIពេញទំហឹងបណ្ដាលឲ្យរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ និងបានក្រឡាប់ទាំងកំរោលបោកផ្ទប់បង្គោលភ្លើងស្ទើរតែបាក់តែម្ដង តែមិនបានប៉ះជាមួយរថយន្តដឹកដីឡើយ។ ខណៈនោះអ្នកបើកបរថយន្តដែលក្រឡាប់នេះបានរងរបួសគួរសមដែរ ប៉ុនែ្តអាចនៅដើរបាននិងបានរត់គេចខ្លួនបាត់ ចំណែកអ្នកបើកបររថយន្ត HINOក៏បានរត់គេចខ្លួនបាត់ដែរ ហើយរថយន្តទាំង២គ្រឿងបានរងការូចខាតយ៉ាហដំណំ តែរថយន្តដែលក្រឡាប់ខូចខ្លាំងជាង។
បន្ទាប់មកនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការវាស់វែងនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយគ្នា៕
https://youtu.be/xg_CPBWVAO4
មតិយោបល់