ស្វាយរៀងៈ ប្រជាពលរដ្ឋបានប្រទះឃើញមានសាកសពអណ្តែតទឹកស្រះរណ្តៅដីដែលគេជីកយកអាចម៍ដីសមត្ថកិច្ចសន្និដ្ឋាថាជាករណីលង់ទឹកស្លាប់។
ករណីប្រទះឃើញសពអណ្តែតទឹកនេះកើតឡើងនៅវេលាម៉ោង១១និង០៥នាទីព្រឹកនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងស្រះទឹករណ្តៅដីមួយស្ថិតក្នុងភូមិតាបិបសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ទាក់ទិនករណីនេះដែរសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថាជនរងគ្រោះមានគេស្គាល់គឺឈ្មោះ ថុល សំអូន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករឃ្វាលគោមានទីលំនៅភូមិព្រៃដំឡូងឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រភពដ៏ដែលបន្តទៀថា៖ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋបានប្រទះឃើញមានសពមនុស្សស្លាប់អណ្តែតទឹកស្រះមិនដឹងមូលហេតុសមត្ថកិច្ចយើងបានចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុនិងបានរាយការណ៍ទៅលោកស្នងការដ្ឋាននគបាលខេត្តសុំកម្លាំងមន្ត្រីជំនាញនិងគ្រូពេទ្យចុះទៅលើកសាកសពមកពិនិត្យនិងធ្វើកោសល្យវិច្ចយ័។
ហើយបើតាមការពិនិត្យរបស់លោកគ្រូពេទ្យនិងសមត្ថកិច្ចជំនាញនៅលើដងខ្លួនរបស់សាកសពពុំមានស្លាកស្នាមអ្វីឡើយដូចឆ្នេះសមត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយលង់ទឹកពិតប្រាកដមែនពុំមែនជាអំពើឃាត្តកម្មទេ។
បើតាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថុល សំអូន បានមកធ្វើជាកម្មករឃ្វាលគោឲ្យគេនៅក្រុងបាវិតនេះហើយម្ចាស់គោបានប្រាប់ថាបានបាត់មិនឃើញគៀងគោទៅក្រោលវិញកាលពៅម្សិលមិញស្រាប់តែប្រជាពលរដ្ឋប្រទះឃើញមានសពអណ្តែតទឹកស្រះទើបមកពិនិត្យមើលទើបស្គាល់ថាជាកម្មករឃ្វាលគោឈ្មោះថុលសំអូនពិតប្រាកដមែន។
សមត្ថកិច្ចធ្វើការសន្និដ្ឋានថាមូលហេតុជនរងគ្រោះស្រវឹងស្រាហើយជឹះម៉ូតូរអឹលធ្លាក់ចូលក្នុងទឹកស្រះបណ្តាលអោយលង់ស្លាប់តែម្តង។បច្ចុប្បន្នសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់