ព័ត៌មានជាតិ

អាហារ ៤ ប្រភេទ​ដែល​ជួយ​ដាស់​អារម្មណ៍​ឲ្យ​ពុះ​កញ្ជ្រោល​ក្នុង​រាត្រី​ទឹក​ឃ្មុំ

ការ​រៀប​អាពាហ៍​ពិពាហ៍​តាំង​ពីបុរម​បុរាណ​មក គេ​ចាត់​ទុក​រាត្រី​ទឹកឃ្មុំគឺជា​រា​ត្រីមួយ​ដ៏​មាន​តម្លៃបំផុតសម្រាប់​គូរ​ស្នេហ៍​ថ្មោង​ថ្មី។ ដូច្នេះ​ហើយ​ដើម្បី​ឲ្យ​រាត្រី​ទឹកឃ្មុំ​របស់​អ្នក​កាន់​តែ​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល និង​ពោរ​ពេញ​ទៅ​ដោយ​ថាម​ពល​នោះ អ្នក​គួរ​តែ​បរិភោគ​អាហារ​បួន​យ៉ាង​ដែល​ធ្វើ​ឲ្យ​សម្រេច​ដូច​បំណង។ ខាង​ក្រោម​នេះ​គឺ​ជា​កំពូល​អាហារ​ដ៏​អស្ចារ្យ​សម្រាប់​ជួយ​ជំរុញ​ឲ្យ​រាត្រី​ទឹក​ឃ្មុំ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង៖
១. ផ្លែស្ត្រប៊ឺរី និងសូកូឡា
ផ្លែស្ត្រប៊ឺរី និងសូកូឡាគឺជាភ្នាក់ងារដ៏សំខាន់ដែលរុញច្រានឲ្យអារម្មណ៍របស់អ្នកពុះកញ្ជ្រោល។ ជាពិសេស​គឺ​សូកូឡា​ពណ៌​ខ្មៅ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ផ្លូវភេទ ដែលមានរយៈពេលយូរជាងការថើបដើម្បីឲ្យមានអារម្មណ៍ដល់ទៅ ៤ ដង។

២. កាហ្វេ ឬតែ
ក្លិនឈ្ងុយនៃកាហ្វេ ឬតែជួយឲ្យលោកអ្នកមានអារម្មណ៍ស្រស់ថ្លានៅក្នុងរាត្រីផ្សំដំណេក។ គ្រឿងទេសនេះអាចជួយកំដៅដល់រាងកាយរបស់អ្នក និងបញ្ឆេះនូវអារម្មណ៍ត្រេកត្រអាលពេលនៅជាមួយដៃគូរ។

៣. ចេក
ចេកក៏អាចបង្កើតសមត្ថភាពក្នុងការរួមមេត្រីភាពជាមួយដៃគូររបស់អ្នកដែរ។ ចេកត្រូវមានផ្ទុកវីតាមីន B ប៉ូតាស្យូម និងម៉ាញេស្យូមដែលមានផលល្អសម្រាប់អ័រម៉ូន Testosterone ។ ម្យ៉ាងវិញទៀតវាមានផ្ទុកអ់ស៊ីម Bromeliad ដែលត្រូវបានគេស្គាល់ថាមានប្រយជន៍ដល់ចំណងតណ្ហា ជាពិសេសសម្រាប់បុរស។

៤. ម្ទេស
ម្ទេសគឺជាគ្រឿងផ្សំដែលគេប្រើសម្រាប់ដាក់នៅក្នុងម្ហូប តែវាក៏ជាធាតុផ្សំមួយដែលអាចជួយធ្វើឲ្យអ្នកសម្រើបតណ្ហាផងដែរ។ នៅក្នុងម្ទេសមានផ្ទុកសារធាតុ capsaicin ដែលមានផលល្អសម្រាប់ជីវិតស្នេហា ព្រោះវាអាចបង្កើននូវអរម៉ូន Endorphins នៅក្នុងរាងកាយរបស់អ្នកដែលជាតម្រូវការខ្ពស់សម្រាប់រាត្រីទឹកឃ្មុំ៕
food for sex

មតិយោបល់