ព័ត៌មានជាតិ

របួសធ្ងន់ស្រាល៥នាក់ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ ថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០១៩ នេះនៅមានគ្រោះថ្នាក់ចរាចរណ៍ច្រើនករណីគួរអោយកត់សម្គាល់រួមទាំងមាន មួយករណីថ្មីទៀត កើតឡើងវេលាម៉ោង១៦និង១៥នាទីល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រ ១៥៣ ១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា មានរថយន្តធំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ ព្រះសីហនុ 3A 8169 ទិសដៅ ពីខេត្តព្រះសីហនុទៅភ្នំពេញ បុកប៉ះជាមួយរថយន្តតួរីស ម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ព្រះសីហនុ2A 4804 បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យភាគីរថយន្តសាំយ៉ុង មានមនុស្ស០៥នាក់រងរបួស ក្នុងនោះមាន០៤នាក់រងរបួសធ្ងន់ រួមមាន៖
១/ អ្នកបើកបររថយន្តសាំយ៉ុង ភេទប្រុស ពុំទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់
២/ឈ្មោះ ឆៃ ដានី ភេទស្រី អាយុ ២៤ឆ្នាំទីលំនៅខេត្តកំពង់ចាម រងរបួសធ្ងន់
៣/ឈ្មោះ មិល ស្រីមុី ភេទស្រី អាយុ១៩ឆ្នាំទីលំនៅខេត្តកំពង់ចាម រងរបួសធ្ងន់
៤/ឈ្មោះ អុឹម ស្រីណូ ភេទស្រី អាយុ ២៨ឆ្នាំ ទីលំនៅខេត្តកំពង់ស្ពឺ រងរបួសធ្ងន់
៥/ ឈ្មោះ ស្រិន ចាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅ ខេត្តកំពង់ចាម រងរបួសស្រាល ចំណែកអ្នកបើក បររថយន្តហ៊ីយ៉ាន់ដាយ បានចុះរត់គេចខ្លួនបាត់ ។ ក្រោយកើតហេតុកម្លាំង កងរាជអាវុធហត្ថស្នាក់ការសន្តិសុខ402 និងនគរបាលប៉ុស្តិបានចុះអន្តរាគមន៍និងចាត់ចែងនាំជនរងគ្រោះទៅមន្ទីរពេទ្យ៕

 

មតិយោបល់