ភ្នំពេញៈ នៅវេលាម៉ោង៧និង១៥នាទី យប់ថ្ងៃទី ២៧ វិច្ចិកា ២០១៩ ចំណុចផ្ទះលេខN៖Q-06 ផ្លូវបេតុង បុរីរំចេក៣ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញមានការភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីស្ត្រីជាម្តាយ យកម្ហូបមកអោយកូនស្រីស្រាប់តែឃើញកូន ស្រីដេកស្លាប់ ឡើងហើមស្អុយទៅហើយ។
តាមសម្តីរបស់ម្តាយបង្កើតរបស់ សពឈ្មោះ ហាន សុខនាថ អាយុជាង៤០ឆ្នាំ មុខរបរកម្មការនីរោងចក្រមានទីលំនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។បានរៀប រាប់ឲដឹងថាកូនស្រីគាត់ ឈ្មោះស្រៀង លក្ខិណា អាយុ២៥ឆ្នាំ ជាស្ត្រីមេម៉ាយកូន១ កូនប្រុសអាយុ៦ឆ្នាំ រស់នៅខាងអតីតប្តី នៅឯខេត្តកំពង់ចាម និងមានស្រុកកំណើតភូមិ តាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ហើយកូនស្រីគាត់(សព) ទើបមកពីធ្វើការ នៅកូនរ៉េ ក្នុងអំឡុងខែ មិថុនា ឆ្នាំ២០១៩ ហើយសពថ្ងៃធ្វើជាបុគ្គិលិក នៅហាងហ្វូតូកូពីនិងថតរូប នៅហាងមួយកន្លែងម្តុំបុរីសែនមនោរម្យ សព្វថ្ងៃស្នាក់នៅតែម្នាក់ឯងនៅ។
ស្ត្រីជាម្តាយបានបន្តអោយដឹងទៀតថា កាលពីថ្ងៃអាទិត្យ ទី ២៤ វិច្ចិកា ២០១៩ កូនស្រីគាត់បានទៅលេខផ្ទះរបស់គាត់នៅ ឯភូមិអង្គ សង្កាត់ចោមចៅទី៣ លុះនៅពេលល្ងាចថ្ងៃដដែល កូនស្រី(សព) បានត្រឡប់មកផ្ទះកើតហេតុ នៅបុរីរំចេក៣ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូលវិញ ក៏មិនបាន ទាក់ទងរហូតទៅលុះដល់យប់ថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ២០១៩ វេលា ម៉ោង៧និង១០នាទី រូបគាត់ជាម្តាយបានធ្វើម្ហូបថាយកមក អោយកូនស្រី លុះមកដល់មុខផ្ទះទ្វារជាប់សោរ ភ្លើងមិនបើកងងឹត ក៏អើតមើលឃើញដេញនៅជាន់ក្រោយផ្ទាល់ដីហៅមិនព្រមងើបនិងឆ្លើយ ក៏អោយអ្នកជិតខាជួយមើលនិងបញ្ចាំងភ្លើងមើលឃើញមានហូរទឹករងៃដោយសារសពមាន សភាពហើម ស្មានតែឈាម ក៏ផ្អើលឆោឡោឡើងថាកូនស្លាប់បាត់ទៅហើយ ។
ក្រោយពីដឹងរឿងនេះភ្លាម ប្រជាពលរដ្ធបានរាយការណ៍ ប្រាប់អាជ្ញាធរ និងនគរបាលមូលដ្ឋានចុះមើលកន្លែង ក៏បានរាយការណ៍បន្តជូនផ្នែកជំនាញ រងចាំមកពិនិត្យកោសល្យវិច្ច័យ ថាសពស្លាប់ដោយសារអ្វីអោយពិតប្រាកដ តែបើតាមសម្តីរបស់ស្ត្រីជាម្តាយ បាននិយាយទាំងទឹកភ្នែកថាកូនគាត់ អាចសំលាប់ខ្លួនឯងច្រើនជាងករណីឃាតកម្ម ព្រោះថាសោរទ្វារផ្ទះទាំងអស់គឺចាក់សោរពីខាងក្នុងទាំងអស់៕
មតិយោបល់