ព័ត៌មានជាតិ

រន្ធត់ណាស់! មន្ត្រីនគរបាលចរាចរណ៍ម្នាក់ ត្រូវជនពាលអវិជ្ជាបើករថយន្តបុកប៉ើង ៥ម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់ ខណៈពេលកំពុងបំពេញភារកិច្ច

កណ្ដាល: កាលពីវេលាម៉ោង ៨និង៣៥នាទីយប់ថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៩ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលម្នាក់ រងរបួសធ្ងន់បាក់ជើងទាំងសងខាង ខណ:ពេលកំពុងបំពេញភារកិច្ចសម្រួលចរាចរណ៍លើដងផ្លូវ ។

រថយន្តបង្កម៉ាក Tacoma ពាក់ស្លាកលេខ ភ្នំពេញ 2S-3669 អ្នកបើកបររត់គេច ពេលធ្វើដំណើរមកដល់ចំណុចស្តុបព្រែកហូរ ជនល្មើសបំពានមិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៍ដែលមានឈ្មោះ អ.ឯក ទូច សៅហេង បញ្ជាឲ្យអែបខាង មិនតែប៉ុណ្ណោះថែមទាំងបើកបំបុក បណ្តាលឲ្យប៉ើងនគរបាលចរាចរណ៍ខ្ទាត ៥ម៉ែត្ររងរបួសធ្ងន់(បាក់ជើងទាំងពីរ និងរបួសក្បាល)។ មិនត្រឹមតែប៉ុណ្ណោះថែមល្បឿនបើករត់គេចទៀត ដោយមានការសហការល្អរបស់សមត្ថកិច្ចបានធ្វើការឃាត់រថយន្តភ្លាមៗផងដែរ ប៉ុន្តែជាអកុសលម្ចាស់រថយន្តបានរត់គេចចេញបាត់ទៅហើយ។

បញ្ជាក់៖ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ទោះម្ចាស់រថយន្តរត់ទៅដល់ទីណាក៏មិនរួចផុតពីសំណាញ់ច្បាប់ឡើយ សូមចូលខ្លួនសារភាពកំហុសជាបន្ទាន់ លោកដឹងហើយថា​​ មន្ត្រីនគរបាលខេត្តកណ្តាលមានសមត្ថភាពប៉ុណ្ណា។ ចុងក្រោយក្នុងនាមជាមន្ត្រីរួមអាជីពជាមួយលោក អនុ.ឯក ទូច សៅហេង សូមចូលរួមសោកស្តាយ ដែលត្រូវជនពាលអវិជ្ជាប្រមាថដល់ជីវិតក្នុងពេលបំពេញបេសកម្មបែបនេះ៕

មតិយោបល់