បាត់ដំបងៈ យុវជនម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តទើបយកអាវយឺតចង.ក ជាប់និងដែកក្នុងបន្ទប់ទឹកបណ្តាលឲ្យស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០១៩ ដែលទីតាំងស្ថិតនៅ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ មុត បូរី ហៅទយ ភេទប្រុសអាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខៈ
៦៥ ក្រុមទី ០៧ភូមកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាមូលបានជាកើតរឿងបែបនេះគឺសង្ស័យថាជនរងគ្រោះប្រហែលជាមានវិបត្តិផ្លូវចិត្ត ព្រោះម្តាយបង្កើតរបស់កំពុងបូជាមិនទាន់រើសធាតុផង។
ជុំវិញករណីនេះកម្លាំងជំនាញ ចុះមកពិនិត្យនិងធ្វើកោសល្យវច្ច័យជាមួយប៉ុស្តិ៍ចប់សព្វគ្រប់ ទើបប្រគល់សាកសពអោយឪពុក ធ្វើបុណ្យតាមប្រពៃណីខ្មែរបន្តពីកម្មវិធីបុណ្យសពម្តាយមិនទាន់ចប់ ៕
មតិយោបល់