ព័ត៌មានជាតិ

កម្មការិនីសិប្បកម្មធ្វើធូបម្នាក់ នៅខេត្តកោះកុង ឈ្នះរង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់

កោះកុងៈ កម្មការិនីបម្រើការងារនៅសិប្បកម្មផលិតធូបម្នាក់ រស់នៅខេត្តកោះកុង មានសំណាងបានឈ្នះរង្វាន់ធំពីតែបៃតង អ៊ីឈីតាន់ នូវទឹកប្រាក់សុទ្ធចំនួន ១០០លានរៀល បន្ទាប់ពីទិញទទួលទានចំនួន១ដប កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

ស្ត្រីដែលមានសំណាង បានឈ្នះរង្វាន់ចំនួន ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ ខាងលើនេះមានឈ្មោះ ណុប សោភា អាយុ៣០ឆ្នាំ ជាកម្មការិនីបម្រើការងារ នៅក្នុងសិប្បកម្មផលិតធូប ស្នាក់នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។

ថ្លែងប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំ ដល់បន្ទប់ជួលស្នាក់នៅ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ អ្នកនាង ណុប សោភា បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ អ្នកនាងមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ប៉ុន្តែដោយសារតែជីវភាពគ្រួសារជួបការលំបាក ខ្វះខាត់ និងរស់នៅក្នុងភាពជាស្ត្រីមេម៉ាយ មានកូនតូចចំនួន២នាក់នៅក្នុងបន្ទុកផងនោះ អ្នកនាងក៏បានសម្រេចចិត្តចាក់ចេញពីស្រុកកំណើត មករស់នៅខេត្តកោះកុង ដោយជួលបន្ទប់គេ និងបម្រើការងារជាកម្មការិនីក្នុងសិប្បកម្មផលិតធូប។

អ្នកនាងបានបន្តទៀតថា ដោយសារតែកត្តាជីវភាពខ្វះខាត់ខ្លាំង ស្ទើរតែរាល់ថ្ងៃ បន្ទាប់ពីសម្រាកពីការងារនៅក្នុងសិប្បកម្មផលិតធូប អ្នកតែងឆ្លៀតទៅបម្រើការងារ ជាអ្នកចាប់ទឹកកក និងរត់តុនៅតាមភោជនីយដ្ឋានពេលយប់ ដើម្បីទទួលបានកម្រៃបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ និងបង់ថ្លៃបន្ទប់ជួល ។
ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ មុនពេលចូលធ្វើការ អ្នកនាងតែងទិញតែបៃតងអ៊ីឈីតាន់ រស់ជាតិតែក្រូចឆ្មារទឹកឃ្មុំ ពីអ្នកលក់ចំនួនមួយដបទុកសម្រាប់ទទួលទាននៅពេលស្រែកទឹកដូចទម្លាប់សព្វដង។ លុះពេលមួលគម្របដបទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលនៅក្នុងគម្របដបតែម្ដង។ ភ្លាមនោះ អ្នកនាងពិតជាមានអារម្មណ៍ រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកនៅជិតខាងឱ្យជួយពិនិត្យមើល និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។

អ្នកនាងបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ អ្នកនាងនឹងយកមួយចំនួនទៅសងបំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតមុខរបរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី3 ឆ្នាំ2019 នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ 100លានរៀល រហូតដល់ 70រង្វាន់, ម៉ូតូ Scoopy i ចំនួន70រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន70រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក៕

មតិយោបល់