ព័ត៌មានជាតិ

ចិនបានជំរុញឱ្យក្រុមតាលីបង់ធ្វើការបំបែកខ្លួនឱ្យដាច់ស្រេច ជាមួយក្រុមភេរវករ ហើយទៅចូលរួមនយោបាយអាហ្វហ្គានីស្ថានវិញ

សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី បានជំរុញឱ្យក្រុមតាលីបង់ធ្វើការបំបែកខ្លួនឱ្យបានដាច់ស្រេចជាមួយកងកម្លាំងភេរវករទាំងអស់ ហើយវិលត្រឡប់ទៅចូលក្នុងដំណើរនយោបាយអាហ្វហ្គានីស្ថានវិញ។

លោក វ៉ាង បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយរដ្ឋមន្រ្តីការបរទេសតាជីគីស្ថាន លោក Sirojiddin Muhriddin បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុង Dushanbe។

លោក វ៉ាង បាននិយាយថា ក្នុងនាមជាកងកម្លាំងយោធាដ៏សំខាន់មួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រុមតាលីបង់គួរតែដឹងនូវទំនួលខុសត្រូវដែលខ្លួនមានសម្រាប់ប្រទេសជាតិ៕

 

មតិយោបល់