ព័ត៌មានជាតិ

ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃក្រោម ១០០,០០០នាក់ ជាលើកដំបូង

 

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអង្គារ ទី០៨ ខែមិថុនានេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨៦,៤៩៨ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ២៨,៩៩៦,៤៧៣ករណី។

បន្ថែមពីលើនេះ បើតាមក្រសួងសុខាភិបាលឥណ្ឌា អ្នកជំងឺ COVID-19 ចំនួន ២,១២៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា នាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់ ៣៥១,៣០៩នាក់ ខណៈអ្នកជំងឺសរុបចំនួន២៧,៣៤១,៤៦២នាក់ បានជាសះស្បើយឡើងវិញ។

តួលេខអ្នកឆ្លងប្រចាំថ្ងៃខាងលើនេះ គឺបង្ហាញពីការបន្តថយចុះគួរឱ្យកត់សម្គាល់មួយកម្រិតទៀត ដោយថយចុះក្រោម ១០០,០០០ករណីជាលើកដំបូងក្នុងរយៈពេលជាង២ខែ មកនេះ ខណៈកាលពីប៉ុន្មានសប្ដាហ៍មុនបានលោតឡើងដល់ជាង ៤០០,០០០ករណី។ ដោយឡែក ចំនួនអ្នកស្លាប់វិញ ក៏បានថយចុះផងដែរ៕

ប្រភព៖​ Reuters

មតិយោបល់