ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាក AlPHARD បុកប៉ះគ្នាជាមួយឡានក្រឡុកស៊ីម៉ងត៍ នៅខណ្ឌទួលគោក

ភ្នំពេញ: កាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើប និងឡានក្រឡុកស៊ីម៉ងត៍ ស្ថិតតាមបណ្ដោយផ្លូវលេខ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តក្រឡុកស៊ីម៉ងត៍ ពាក់ស្លាកលេខ ភ្នំពេញ 5A-2816។
រថយន្តស៊េរីទំនើបម៉ាក AlPHARD ពាក់ស្លាកលេខ កម្ពុជា Y.Y.0579។

ក្រោយពីកើតហេតុភាគីទាំងសងខាង សម្របសម្រួលគ្នានៅកន្លែងកើតហេតុដើម្បីបញ្ចប់រឿង ដោយរថយន្តស៊េរីទំនើប ព្រមចេញថ្លៃជួសជុលឲ្យឡានក្រឡុកស៊ីម៉ងត៍៕

មតិយោបល់