ព័ត៌មានជាតិ

David Beckham ឲ្យ​កូន​សិក្សា​សាលាបាល់ទាត់ក្លិបកាំភ្លើងធំ ខណៈខ្លួនពេញចិត្ត​បិសាចក្រហម

ជួស​ឲ្យក្លិប បិសាចក្រហម ដែល​ជាក្រុម របស់ Beckham ស្រលាញ់ពេញចិត្តរហូតមក ហើយថ្មីៗនេះ អតីត​កីឡាករខ្សែបម្រើ Beckham បែរ​ជាជ្រើសើរើស ក្លិប កាំភ្លើងធំ Arsenal ​ឲ្យកូនប្រុសទាំងពីរ ចូល​ហាត់រៀនទាត់បាល់ ទៅវិញ ។​

បិសាចក្រហម Manchester United ជាក្លិបមួយ ដែល​ធ្វើកេរ្តិ៍ឈ្មោះ​អតីតកីឡាករ David Beckham ល្បីល្បាញពេញពិភពលោក ហើយ ប្រធាន​ក្រុម​ជម្រើស​ជាតិអង់គ្លេសរូបនេះ ចាត់ទុកទឹកដី Old Trafford ជាកន្លែង​ដ៏ពិសិដ្ឋបំផុត។​

បើទោះបីជាយ៉ាងនេះក្តី ​តែ David Beckham បានសម្រេចចិត្ត នាំកូនប្រុស ២ នាក់ ឈ្មោះ Romeo និង Cruz ចូលសិក្សា​នៅសាលាបាល់ទាត់ ​របស់ក្លិបកាំភ្លើងធំ ជំនួសក្លិបបិសាចក្រហម ដែលខ្លូនពេញចិត្ត​ ។​

ប្រភពព័ត៌មានជាច្រើនបាននិយាយថា មូលហេតុដែល អតីតកីឡាករវ័យ ៣៨ ឆ្នាំរូបនេះ មិន​ឲ្យកូន​ចូលរួម​សិក្សានៅសាលាបាល់ទាត់ របស់បិសាចក្រហម ដោយសារតែ ​David Moyes ដឹកនាំក្រុម ​មិនល្អ ។ ក៏ប៉ុន្តែ​ធាតុពិតនៃរបាយការណ៍នេះ ដោយសារតែកូនៗ​របស់ខ្លួនទាំងពីរ ​ជា​អ្នកគាំទ្ររបស់ក្លិបកាំភ្លើងធំ ដូច្នេះគាត់ ក៏សម្រេចបំណង​ឲ្យពួកគេចូលសិក្សា​សាលាបាល់ទាត់ របស់កាំភ្លើងធំតែម្តងទៅ ។​
នៅពេលនេះ Cruz កូនរបស់ David Beckham បានចូលរួមហ្វឹកហាត់ ​ក្នុងក្រុម Arsenal U9 នៅ Hale End Academy នាទីក្រុង ឡុងដ៏ ហើយ Romeo ចូលរួម Gunners U11 ផងដែរ​៕​
2014-03-03_171223

2014-03-03_171234

មតិយោបល់