ព័ត៌មានជាតិ

តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ជៀស​វាង​ភាព​ងង៉ុយ​គេ បន្ទាប់​ពី​បរិភោគ​អាហារ?

មាន​វិធី​ជា​ច្រើន​ក្នុង​ការ​ចៀស​វាង​ការ​ទទួល​ទាន​អាហារ ហើយ​បែរ​ជា​មាន​ភាព​អស់​កំលាំង ឬ​ក៏​ហេវ​ហត់ ទោះ​បី​ជា​មាន​វត្ថុ​ដែល​មាន​ឥទ្ធិ​ពល​អ្នក​ក៏​អាច​ការ​ពារ​ខ្លួន​អ្នក​ឲ្យ​មាន​សុខ​ភាព​ល្អ និង​មាន​ជីវិត​រស់​នៅ​យ៉ាង​សកម្ម​ផង​ដែរ ។ ការញ៉ាំ​អាហារ​ច្រើន​ជា​ធម្មតា​អាច​បណ្តាល​ឲ្យ​មាន​ភាព​ងង៉ុយ​គេង ដែល​ជា​ហេតុ​អាច​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ការ​រំលាយ​អាហារ។ ចំពោះ​ការ​ញ៉ាំ​អាហារ​ច្រើន​នៅ​ពេល​រសៀល ក៏​តែង​តែ​ធ្វើ​ឲ្យ​យើង​ងង៉ុយ​គេង​ដែរ ឬ​ក៏​បញ្ហា​ស្ពឹក​ស្រពន់​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មាន​ជម្ងឺ​ផ្សេង​ទៀត។ ខាង​ក្រោម​នេះ​គឺ​មាន​វិធីផ្សេងៗ​ទៀត​ក្នុង​ការ​ជៀស​វាង​ល្វីយ បន្ទាប់​ពី​ការ​ញ្ញាំ​អាហារ៖
ម្ហូបអាហារដែលធ្វើឲ្យអ្នកមានអារម្មណ៍ខ្ជិល បន្ទាប់ពីញ្ញាំអាហារ
ខណៈ​ដែល​អាហារ​បង្កើន​កម្រិត​ថាម​ពល នៅ​ក្នុង​ខ្លួន​របស់​អ្នក វា​ក៏​បាន​បញ្ចេញ​នូវ​សារ​ធាតុ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ខ្ចិល​ច្រអូស ឬ​ក៏ង​ង៉ុយ​គេង​ដោយ​លែង​ចង់​ធ្វើ​អ្វី​ទៀត។ ចំពោះ​អាហារ​ដែល​មាន​បរិមាណ​ជាតិ​ស្ករ ខ្លាញ់ និង​អំបិល​មាន​កម្រិត ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​មាន​ដំណើរ​ការ​ជា​ធម្មតា។ នេះ​គឺ​ជា​គន្លឹះ​នៃសារៈ​ប្រយោជន៍​របស់​អរម៉ូន tryptophan ដែល​ត្រូវ​បាន​បម្លែងទៅ​ជា serotoninយ៉ាង​ឆាប់​រហ័ស ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រព័ន្ធ​សរ​សៃ​ប្រសាទ​ទន់​ល្វីយ​មាន​អារម្មណ៍​ចង់​តែ​គេង។

ការគេងមិនគ្រប់គ្រាន់ សុខភាពចុះខ្សោយ និងកង្វះខាតនៃការហាត់ប្រាណ
ជួន​កាល​វា​មិន​មែន​ត្រឹម​តែ​ជាអា​ហារ​ដែល​អ្នកញ៉ាំ​នោះ​ទេ ប៉ុន្តែ​ការ​ពិត​នោះ​វា​អាច​បណ្តាល​មក​ពី​កង្វះ​ខាត​នៃ​ការ​គេង​មិន​គ្រប់​គ្រាន់ ដែល​ជះ​ឥទ្ធិ​ពល​សុខ​ភាព។ មិន​ត្រឹម​តែ​ខ្លួន​អ្នក​ទាំង​មូលមាន​ភាព​អស់​កំលាំង នៅ​មាន​ប្រព័ន្ធ​ជួយ​រំលាយ​អាហារ​របស់​អ្នក​ផង​ដែរ។ ដូច​នេះ​ជម្ងឺ​ក្រពះ​ដែល​មាន​រយៈ​ពេល​យូរ ឬ​ក៏​កម្រិត​ចុះ​ខ្សោយ​នៃ​រាង​កាយ​គឺ​ជា​ហេតុ​ផល​កក្នុង​ការ​ធុញ​ទ្រាន់។ ដូច្នេះ​ចំពោះ​ការ​គេង​ក្នុង​រយៈ​ពេល ៧ ម៉ោង​យ៉ាង​តិច ការ​ធ្វើ​លំហាត់​ប្រាណ​ទៀង​ទាត់ និង​ភាព​មាន​សុខ​ភាព​ល្អ​គឺ​ជា​វិធី​ជៀស​វាង​ការ​ធុញ​ទ្រាន់ បន្ទាប់​ពី​ការ​ញ៉ាំ​អាហារ ។

អាហារពេលព្រឹកគឺមានសារៈប្រយោជន៍
អត្ថ​ប្រយោជន៍​ជា​ច្រើន​នៃ​អាហារ​ពេល​ព្រឹក​ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ច្រើន។ ការ​មិន​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​គឺ​ជា​ប្រៀប​ដូច​ជា​ការ​មិន​បាន​ផ្តល់​កំលាំង​ថាម​ពល​ពេញ​មួយ​ថ្ងៃ។ ការ​ញ៉ាំ​ផ្លែ​ឈើ នុំ​ប័ង គ្រាប់​ធញ្ញ​ជាតិ និង​ទឹក​ដោះ​គោ​ជូរ ពិត​ជា​ការ​ធានា​បាន​នូវ​ការ​ជៀស​វាង​សារ​ជាតិ​ខ្លាញ់ និង​ការ​ជ្រើស​រើស​អាហារ ដែល​គ្មាន​សុខ​ភាព​ល្អ​អំឡុង​ពេល​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ ក្រៅ​ពី​មាន​សុខ​ភាព​ល្អ ហើយ​អាហារ​ពេល​ព្រឹក​ត្រូវ​បាន​គេ​ដឹង​ថា​អាច​កាត់​បន្ថយក​ម្រិត​ជាតិ​អរម៉ូន​មួយ​ប្រភេទ ដែល​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង។ ការ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​គឺ​ជា​វិធី​ល្អ​ក្នុង​ការ​ជៀស​វាង​នូវ​អារម្មណ៍​ថា​ធុញ​ទ្រាន់ បន្ទាប់​ពី​ការ​ទទួល​ទាន​ពី​ព្រោះ​អ្នក​អាច​ធ្វើ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ និង​ឆ្លាត​វៃ​ក្នុង​ការ​ជ្រើស​រើស​មុខ​ម្ហូប ។

ជៀសវាងអាហារស្រាប់
ខណៈ​ពេល​ដែល​ញ៉ាំ​អាហារ​ឆាប់​រហ័ គឺ​ជា​ការ​ភ្លក់​រស​យ៉ាង​អស្ចារ្យ​សម្រាប់​បំពេញ​អារម្មណ៍ ប៉ុន្តែ​វា​គឺ​មិន​ល្អ​ចំពោះ​សុខ​ភាព​រាង​កាយ​នោះ​ទេ គឺ​វា​ត្រូវ​បាន​ផ្ទុក​នូវ​ជាតិ​កាឡូរី និង​ខ្វះ​ខាត​នូវ​សារ​ជាតិ​បំរុង​រាង​កាយ ។ ការ​រួម​បញ្ចូល​នៃ​ជាតិ​ស្ករ និង​ម្សៅ​ធញ្ញ​ជាតិ​ដែល​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ជា​ទូ​ទៅ​ក្នុង​អាហារ​ដូច​ជា ប៊ឺហ្គឺ នំបុ័ង នំដំ​ឡូង និង​ម្ហូប​អាហារ​ផ្សេងៗ សូម្បី​តែដូច pasta គឺ​ជា​ជម្រើស​អាក្រក់​មួយ ដែល​អ្នក​មាន​អារម្មណ៍​ថា​អស់​កំលាំង និង​ធុញ​ទ្រាន់ បន្ទាប់​ពី​បរិភោគ​អាហារ៕
13936416291 (1)
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការ​ជាមួយនឹងដំណឹង​

មតិយោបល់