បាត់ដំបងៈ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង០០នាទី ត្រង់ចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ច បានចុះប្រតិបត្តិការបង្ក្រាបករណីអំពើលួច ( ឆក់យកទូរសព្ទ័ដៃមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ មុត ប៊ុនធឿន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ម៉េង ពុទ្ធិការ ភេទស្រី អាយុ ១៧ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន ៖
– ទូរស័ព្ទដៃម៉ាក iphone X ពណ៌ ស មួយគ្រឿង ( ជារបស់ជនរងគ្រោះ )
– ម៉ូតូម៉ាក ហុងដា Today ពណ៌ ទឹក្រូច ស គ្មានស្លាកលេខ ( ម៉ូតូជិះធ្វើសកម្មភាព )
បច្ចុប្បន្នជនសង្ស័យ ការិយាល័យជំនាញ កំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់