ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថ្មី​សំណូមពរ​សុំ​ឲ្យ​អជ្ញាធរខេត្ត​ជួយ​ចុះបញ្ជី​កម្មសិទ្ធិ​ដី​ជូន​ពួក​គាត់ផង​

រតនគិរី​៖ ប្រជាពលរដ្ឋ ទទួច​ស្នើសុំ ឲ្យ​អជ្ញាធរ ក្រុង​/​ខេត្ត មេត្តា ចុះបញ្ជី​ដីធ្លី​ផ្តល់កម្មសិទ្ធិ ជូន​ដល់​ពួកគាត់​ផង ខណៈ​លំនៅឋាន​ពួកគាត់ ដែល​បាន​រស់នៅ អស់​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ​អជ្ញាធរ មិន​បាន​ចុះបញ្ជី​ផ្តល់​ប័ណ្ណ​ក​ម្ម​សិទ្ទិ តាម​ផ្លូវ​ច្បាប់​ជូន​ដល់​ពួកគាត់​នោះ​ធ្វើឲ្យ​ពួកគាត់​លើក​គ្នា​ឡើង​ទៅ​ធ្វើ​ការតវ៉ា​នៅ​មុខ​សាលាខេត្ត កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤​ក្រោយ​ពី​ដាក់​ញាតិ​ទៅ​សាលាខេត្ត ហើយ​តែ​ខេត្ត​មិន​បាន​ឆ្លើយតប​។​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ កញ្ញា ឆ្នាំ​២០១៤​នេះ មាន​ប្រជាពលរដ្ឋ​ប្រហែល​ជាង​៦០​នាក់ មកពី​ភូមិ ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតន​កិ​រី បាន​លើកគ្នា​មក​ផ្តុំ​នៅមុខ សាលា​ខេត្ត្ត ដើម្បី​ស្នើសុំ​ឲ្យ ឯកឩត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត ជួយ​មាន​វិធានការ ទៅ​មន្ត្រី​ជំនាញ សូមឲ្យ​ជួយ​ចុះ​បញ្ជីដីធ្លី ផ្តល់ ប​ណ្ឌ័ កម្មសិទ្ធិ​ដល់​ពួកគាត់ ដែល​គាត់​បាន​អះអាងថាៈ គាត់​បាន​រស់នៅ​លើ​ដី​លំនៅឋាន​របស់​ខ្លួន អស់​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ​នោះ ។ ស្ត្រី​ម្នាក់ ក្នុង​ចំនោម​ប្រជាពលរដ្ឋ​ទាំងនោះ បាន​លើកឡើង​ថាៈ​គាត់​បាន​រស់នៅ តាំង​ឆ្នាំ​១៩៩៥ មក ទល់​សព្ទ័​ថ្ងៃនេះ ដោយ​មាន​ផ្ទះសំបែង​និង​មានបណ្ឌ័​ស្នាក់​ដូច​គេ ឯង​ដែររ​ឆ្លើ តែ​ជា​ច្រើន​ឆ្នាំ​កន្លងមក​នេះ​គាត់​តែងតែ​ទៅ​សុំ​ធ្វើ​ប​ណ្ឌ័ ចុះបញ្ជី​ដីធ្លី ទាមទារ​ឲ្យ​អាជ្ញាធ​រមូល​ដ្ឋា​ន បញ្ជាក់ និង​ផ្តល់​បណ្ឌ័កម្មសិទ្ធិ ស្របច្បាប់ ឲ្យ តែ​ពុំ​មាន​ការឆ្លើយតប​ណាមួយ​ពី​អាជ្ញាធរ​ពាក់​ពន្ធ័​នោះ​ទេ ក្រៅពី​អាជ្ញាធរ​ទាំងនោះ​បាន​ឆ្លើយថាៈ ឲ្យទៅ​សុំ​ថ្នាក់​ខេត្ត​ទៅ​!​។​
​ស្ត្រី ដដែល​បាន​បន្តថាៈ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ដែល​មាន​លំនៅឋាន​ក្នុង​ដី​ឡូរ៏​ជាមួយគ្នានោះ មាន ក្បាលដី​ខ្លះ ត្រូវបាន​អជ្ញាធរ​ជំនាញ​ពាក់​ពន្ធ័ ចុះបញ្ជី​ផ្តល់​បណ្ឌ័កម្មសិទ្ធិ ឲ្យបាន​ជាង​៣០% តែ​៧០ ទៀត​
​មិនបាន​ធ្វើ​បណ្ឌ័កម្មសិទ្ធិ​ចុះបញ្ជី​ដីធ្លី​ឲ្យ​ពួគគាត់​នោះ​ឡើយ​ក្រៅពី​ប្រាប់​ឲ្យ​ពួកគាត់​ទៅ​សុំ​ថ្នាក់​ខេត្ត​។​នៅពេលដែល​ពួកគាត់​បាន​ដាក់​ញាតិ​ទៅ​សាលាខេត្ត​ក៏​ពុំ​មាន​ការឆ្លើយតប​ណាមួយ​ពី​សាលាខេត្ត​ដដែល​។​
​លោក អ៊ុក សំអុល អភិបាលក្រុង​បាន​លុង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ កញ្ញា ឆ្នាំ​២០១៤​នេះ បានឲ្យដឹងថាៈ​លោក​បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ ធ្វើ​ពាក្យបណ្តឹង រៀបរាប​ពី​ដំណើររឿង របស់​ប្រជាពលរដ្ឋ ដាក់​ចូល​មក​សាលាក្រុង​មក នោះ​លោក​នឹង​ធ្វើ​ការប្រជុំ​គណៈកម្មការ​ចុះ​ដោះស្រាយ​ឲ្យ ។​
​លោក ទី​ម ស៊ី​ណាត ប្រធាន​មន្ទី រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត ក្នុង​ថ្ងែ​ដដែល​នេះ​បាន​លើកឡើងថាៈ​លោក​សំណូមពរ​សូមឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ពាក្យ ដាក់​ចូល​មក​មន្ទីរ ភ្ជាប់​មក​ជាមួយ​ឯកសារ​ពាក់​បព​ន្ធ័ ដែលមាន ដើម្បី​ខាង​មន្ត្រី​ជំនាញ និង គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ ថ្នាក់​ខេត្ត មាន​អភិបាលខេត្ត​ជា​ប្រធាន បើក​ការប្រជុំ រក​ដំណោះស្រាយ​ជូន​៕

2014-09-29_175005

មតិយោបល់