កណ្ដាលៈ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង ០០នាទី មានករណីលួច ត្រង់ចំណុចក្រុមហ៊ុន7NG ស្ថិតភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ប៊ុន រុន ភេទប្រុស អាយុ ៦០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន7NG មានទីលំនៅភូមិបារ៉ុង ឃុំបារ៉ុង ស្រុកល្វាឯម ខេត្តកណ្តាល។
ជនសង្ស័យចំនួន ០៣ នាក់រួមមាន៖
១/ឈ្មោះ វ៉ន ចាន់ថា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា មានទីលំនៅភូមិត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន)។
២/ឈ្មោះ វាសនា ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (គេចខ្លួន)។និងម្នាក់ទៀតមិនស្គាលអត្តសញ្ញាណ។
វត្ថុតាងដកហូតបាន៖
-កៅអីរថយន្ត ០៨។
-ចាន ០១កញ្ចែ្រង
-ម៉ាស៊ីនពោងខ្យល់ ០១
-ម៉ូតូកង់បីឥណ្ឌា១គ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1M-4443។
ដំណើររឿង៖ នៅថ្ងៃកើតហេតុ ជនសង្ស័យទី១បានដឹកបក្ខពួកទៅគាស់ឃ្លាំង ចូលលួចយកកៅអីរថយន្តក្នុងក្រុមហ៊ុន7NG
បានកៅអីរថយន្ត ០៨កៅអី ចាន ០១កញ្ចែ្រង និងម៉ាស៊ីនពោងខ្យល់ ០១ ពេលសែងចេញរៀបចំដាក់លើផាស្អាប់ ត្រូវបុគ្គិសិកក្រុមហ៊ុនឃើញក៏ឃាត់បានអ្នកបើកបរ ចំណែក២នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់បុគ្គលិកក្រុមហ៊ុន7NG ក៏ប្រគល់ជនសង្ស័យជូនប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ចាត់ការតាមច្បាប់។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចធ្វើការសួរនាំ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់