ព័ត៌មានជាតិ

ក្មេងប្រុសអាយុ ៩ឆ្នាំម្នាក់ បាត់ចេញពីផ្ទះជិត ២ខែ លុះប្រទះឃើញសល់តែគ្រោងឆ្អឹងក្នុងព្រៃ

បាត់ដំបង: លោកអធិការស្រុករតនមណ្ឌលបានប្រាប់ Post News ថា នៅព្រឹកថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ មានការភ្ញាក់ផ្អើលដោយប្រទះឃើញ គ្រោងឆ្អឹងក្មេងប្រុសម្នាក់ក្នុងព្រៃ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ក្មេងប្រុសរងគ្រោះឈ្មោះ សីហា អាយុ ៩ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

បញ្ជាក់៖ ក្មេងប្រុសរងគ្រោះបានបាត់ពីផ្ទះជិត ២ខែមកហើយ ។

ក្រោយពេលទទួលព័ត៌មានភា្លម សមត្ថកិច្ចជំនាញចុះដល់ទីតាំងកើតហេតុខាងលើ ធ្វើការត្រួតពិនិត្យកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង ពុំមានជាប់ពាក់ព័ន្ធករណីឃាតកម្មឡើយ
រួចសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់