ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងដោយសាររថយន្ត មួយគ្រឿងម៉ាក សាមយ៉ុង បានបើកទៅបុកពីក្រោយរថយន្តមួយគ្រឿង បណ្តាលឲ្យមនុស្ស ០២នាក់បានរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ៤និង៣០នាទីទាបភ្លឺ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខវត្តភឿកឡុងលើផ្លូវលេខជាតិលេខ៥ ស្ថិតក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
លោក ឌិន សារ៉ាតុម អធិការរងបានប្រាប់ post news ឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត មួយគ្រឿង ម៉ាក សាមយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-5802 បានបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបើកបុកពីក្រោយរថយន្តមួយគ្រឿងដែលកំពុហធ្វើដំណើរស្រទិបសគ្នា ។
បើកបរដោយឈ្មោះ ស្រី រតន ភេទ ប្រុស អាយុ ២៤ឆ្នាំ រួមដំណើរជាមួយឈ្មោះ ប៑ុន ធឿន ភេទ ប្រុស ឣាយុ ១៥ឆ្នាំ ឣ្នកទាំង ០២នាក់ មានទីលំនៅភូមិពេជគិរី ឃុំពេជគិរី ស្រុកប៉ៃលិន ខេត្តប៉ៃលិន ។
ក្រោយពីកើតហេតុ រថយន្ត មួយគ្រឿងទៀតពុំស្គាល់ផ្លាកលេខទេ ហើយបានបើកគេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្តមួយគ្រឿងនៅនឹងកន្លែងកើតហេតុតែប៉ុណ្នោះ ។
បច្ចុប្បន្នសមត្ថកិច្ចបាននាំយករថយន្តខាងលើយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌ៕
មតិយោបល់