ព័ត៌មានជាតិ

សាលារាជធានីភ្នំពេញ នឹងបើកវេទិកាសាធារណៈ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍពី R6 បឹងកក់ ទៅកាន់ផ្លូវជាតិលេខ៥

ភ្នំពេញៈ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ម៉ោងប្រមាណ៣រសៀល លោកអភិបាលរាជធានីភ្នំពេញបានអញ្ជើញតំណាងប្រជាសហគមន៍ផ្លូវចំនួនប្រាំបួនសហគមន៍ ដែលមានគ្នា៩នាក់ ហើយក្នុងនោះ ក៏មានប្រធានភូមិចំនួនប្រាំបួនភូមិ លោកអភិបាលខណ្ឌបីរូបមានខណ្ឌដូនពេញ ខណ្ឌឬស្សីកែវ និងខណ្ឌទួលគោក ចូលជួបពិភាក្សាអំពីបញ្ហានៃគម្រោងអភិវឌ្ឍពី R6 បឹងកក់ ទៅកាន់ផ្លូវជាតិលេខ៥ គីឡូមែត្រលេខ៦។

នៅក្នុងកិច្ចប្រជុំនោះតំណាងប្រជាពលរដ្ឋបានស្នើសុំឲ្យលោកភិបាលរាជធានីជួយរៀបចំបើកវេទិកាសាធារណៈ ដោយបញ្ចូលតំណាងសហគមន៍ទាំងប្រាំបួនឲ្យក្លាយជាគណៈកម្មការរៀបចំវេទិកាសាធារណៈជាមួយសាលាក្រុងផងដែរ។

ជាការឆ្លើយតបទៅនឹងសំណើរបស់តំណាងសហគមន៍ លោកអភិបាលក្រុងបានសន្យាថា នឹងបើកវេទិការសាធារណៈជួនបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវដែកនៅចុងខែសីហានេះដើម្បីឲ្យពលរដ្ឋមានឱកាសសួរដេញដោលព័ត៌មាននៃគម្រោងនេះ៕

photo_2016-08-16_20-22-53photo_2016-08-16_20-22-56photo_2016-08-16_20-23-00

មតិយោបល់