ភ្នំពេញៈ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ចាប់ពីម៉ោង០៧និង០០នាទី ដល់ម៉ោង១១និង០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដោយមានការចូលរួម លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក កឹម វុត្ថា ប្រធានប្រជាការពារខណ្ឌដូនពេញ បានចុះអនុរៀបចំសណ្ដាប់ធ្នាប់ សន្ដិសុខ របៀបរៀបរយសាធារណៈ វិថីព្រះស៊ីសុវត្ថិ វិថីព្រះនរាត្តម មហាវិថីព្រះមុន្នីវង្ស ផ្លូវលេខ៨០ ផ្លូវលេខ៩០ ផ្លូវលេខ១០៨ ផ្លូវលេខ១០៦ ផ្លូវលេខ១០២ ផ្លូវលេខ១៩ ជុំវិញមុនី្ទពេទ្យព្រះអង្គឌួងនិងជុំវិញវត្ដកោះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរថែមទៀត។
នៅថ្ងៃដ៏ដែលនេះកំម្លាំងប្រជាការពារខណ្ឌដូនពេញបានចុះរៀបចំសណ្ដាប់ធ្នាប់អនាម័យ បាញ់ទឹកលាងសំអាតតាមគោលដៅដែលសិនទ្រីយកសំរាមហើយនៅសល់ខ្លិនឆ្អេះស្អុយនិងបាញ់ទឹកលាងសំអាតលើការ៉ូឡា តាមម៉ាតច្រាំងទន្លេពីសាលចតុមុខរហូតដល់មុខផ្សាររាត្រី។
បានឃាត់រថយន្ដចំនួន ០៨ គ្រឿងចាក់សោរទុកនៅកន្លែង ម៉ូតូកង់បីចំនួន ០១ គ្រឿង និងសំភារះមួយចំនួន បានបញ្ជូនយកមករក្សាទុកនិងធ្វើការអប់រំណែនាំនៅរដ្ឋបាលខណ្ឌដូនពេញ៕


មតិយោបល់