ព័ត៌មានជាតិ

លោក​ Vladimir​ Putin​ ​បាន​និយាយ​​ថា​ ប្រទេស​រុ​ស្ស៊ី​កំពុងធ្វើការ​ពង្រឹង​មូលដ្ឋាន​យោធា​​នៅ​ក្នុង​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន​

(Reuter)​ ទីភ្នាក់ងារសារព័ត៌មាន​ RIA​ បាន​ដកស្រង់​សម្តី​ប្រធានាធិបតី​ប្រទេស​រុ​ស្សី​លោក​ Vladimir​ Putin​ ដែល​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ ប្រទេស​រុ​ស្ស៊ី​កំពុងធ្វើការ​ពង្រឹង​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន​ហើយនឹង​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ខ្លួន​អាច​ធ្វើ​បាន​ដើម្បី​គាំទ្រ​ដល់​អតីត​សាធារណរដ្ឋ​សូ​វៀត​មួយ​នេះ​ខណៈ​ដែល​ភាព​តានតឹង​កើនឡើង​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី​រុ​ស្សី​លោក​ Putin​ នៅ​ទីក្រុង​ម៉ូ​ស្គូ​ ប្រធានាធិបតី​តា​ហ្ស៊ី​គី​ស្ថាន​លោក​ Imomali​ Rakhinemon​ បាន​និយាយ​ថា​ ស្ថានភាព​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ជា​ប្រទេស​ជិតខាង​បាន​កើនឡើង​ បន្ទាប់​ពី​សេចក្តី​ប្រកាស​របស់​សហរដ្ឋអាមេរិក​កាលពី​ខែ​មុន​ថា​ ខ្លួន​នឹង​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ ដោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Joe​ Biden​ សន្យា​ថា​នឹង​ដក​កងទ័ព​ទាំងអស់​ចេញ​ត្រឹម​ថ្ងៃ​ទី​ ១១​ ខែកញ្ញា​។​

​ប្រធានាធិបតី​ប្រទេស​រុ​ស្សី​លោក​ Putin​បាន​និយាយ​ថា​ “​ខ្ញុំ​ដឹង​ថា​អ្នក​មានការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​នេះ​ វា​ជា​ការ​ព្រួយបារម្ភ​ដ៏​ត្រឹមត្រូវ​។​

​លោក​បាន​បន្ថែម​ថា​ “​សម្រាប់​យើង​ យើង​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​អាច​ធ្វើ​បាន​ដើម្បី​គាំទ្រ​ដល់​លោក​”​ ។​

​កាលពីដើម​ខែឧសភា​ កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​វាយបក​ទៅ​លើ​ការ​វាយលុក​របស់​ក្រុម​ បះបោរ​តា​លី​បង់​ដ៏​ធំ​មួយ​នៅ​ខេត្ត​ Helmand​ ភាគ​ខាងត្បូង​ នៅ​ពេល​ដែល​ពួក​សកម្មប្រយុទ្ធ​បាន​ធ្វើការ​វាយប្រហារ​នៅ​ទូ​ទាំង​ប្រទេស​ បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ខកខាន​ក្នុង​ការ​ដក​ទ័​តាម​កាលបរិច្ឆេទ​កំណត់​ ១​ ឧសភា​ ដែល​បាន​ព្រមព្រៀង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​តា​លី​បង់​កាលពី​ឆ្នាំ​មុន​។​

​ក្រៅពី​ការ​ផ្តល់​មូលដ្ឋាន​យោធា​ធំ​បំផុត​របស់​រុ​ស្ស៊ី​នៅ​ឯ​ក្រៅប្រទេស​ ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អតីត​មេដឹកនាំ​សូ​វៀត​របស់​ខ្លួន​នៅ​ពេល​ដែល​ជនជាតិ​តា​ហ្ស៊ី​គី​ស្ថាន​ រាប់រយ​រាប់​ពាន់​នាក់​ធ្វើការ​នៅ​ប្រទេស​រុ​ស្ស៊ី​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​នៅ​ក្នុង​ប្រទេស​ ៕

 

 

មតិយោបល់