ព័ត៌មានជាតិ

មុនប៉ះជម្រើសជាតិថៃ U16កម្ពុជាចាញ់U16 Assumption United ២-០

ភ្នំពេញ: ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ បានចាញ់ក្រុមយុវជនថ្នាលរបស់ក្លឹប Assumption United ដោយលទ្ធផល២ទល់និង០ នាជំនួបមិត្តភាព កាលពីរសៀលថ្ងៃនេះ មុនបន្តប៉ះU16ជម្រើសជាតិថៃនាថ្ងៃ២៤ មិថុនាខាងមុខ។

២គ្រាប់ជ័យជម្នះរបស់ថៃលើក្រុមភ្ញៀវគោព្រៃ រកបានដោយកីឡាករ Tharadol Sornyoha។ ជម្រើសជាតិកម្ពុជា នឹងបន្តបោះជម្រំហ្វឹកហាត់នាប្រទេសថៃ មុនប៉ះក្រុមជម្រើសជាតិម្ចាស់ផ្ទះ នាថ្ងៃទី២៤ខាងមុខ។

គួរបញ្ជាក់ថានេះ ជាផែនការហ្វឹកហាត់និងសាកល្បងកម្រិតបច្ចេកទេសរបស់ក្រុមកម្ពុជា សម្រាប់ត្រៀមបើកទ្វារជាម្ចាស់ផ្ទះពានរង្វាន់ AFF U16 Championship នាខែកក្កដាខាងមុខ៕

មតិយោបល់