ព័ត៌មានជាតិ

រថយន្តលុចស៊ីសពន្លះម៉ូតូ បណ្ដាលឲ្យប្រុសស្រី ២នាក់ រងរបួសធ្ងន់

កោះកុង: នៅថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ៦និង១៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត បុកម៉ូតូ ទិសដៅបញ្ច្រាស់ចន្លោះkm១២៤-១២៥ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុក/ខេត្តកោះកុង ។

រថយន្តបង្កម៉ាក លុចស៊ីស Rx300 ពណ៌ស ពាក់ស្លាកលេខ ព្រះស៊ីសនុ 2A-6535 អ្នកបើកពុំស្គាល់អត្តសញ្ញាណ ធ្វើដំណើរចេញពីកោះកុងទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូ អ៊ិចសេនទ័រ ពណ៌ទឹកប៉ិច គ្មានស្លាកលេខ បើកបរដោយឈ្មោះ យ៉ុង ប៊ុនធឿន អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រែអំបិល រងរបួសធ្ងន់ បាក់ដៃខាងស្តាំ និងដាច់កែងជើងខាងស្តាំ និងអ្នករួមដំណើរឈ្មោះ រុំ រី ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅភូមិជុំនាល ឃុំអណ្តូងទឹក ស្រុកបុទមសាគរ រងរបួសធ្ងន់ បែកក្បាលជង្គង់ខាងឆ្វេង ជនរងគ្រោះ ត្រូវបានរថយសង្គ្រោះបញ្ជូនទៅមន្ទីពេទ្យខេត្តកោះកុង ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវរកជនបង្ក រីឯវត្ថុតាងបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកោះកុង ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់