ព័ត៌មានជាតិ

ម្ដាយដឹងបែកទ្រូងស្លាប់ហើយ លោកកូន!

កំពង់ចាម: កាលពីថ្ងៃទី​២៨​ ខែ​វិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០​៦នាក់​ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុខុសច្បាប់ ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ជនសង្ស័យទាំង៦រួមមាន៖
១/ឈ្មោះ​ តឹក ​សំណាង ហៅហ៊ឺង ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។​
២/ឈ្មោះ​ ហ៊ន់ អរុណ ភេទប្រុស​ អាយុ ១៩ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិគគរ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
៣/ឈ្មោះ​ ប៉េង ធាវិន ភេទប្រុស​ អាយុ ១៨ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
៤/ឈ្មោះ​ ស៊ុន ដារ៉ា​ ភេទប្រុស អាយុ ១៧ ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
៥.ឈ្មោះ​ ខឿន ចាន់ឌី ភេទប្រុស ជាតិខ្មែរ អាយុ ១៩ ឆ្នាំ នៅភូមិទួលស្រែ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម
៦/ឈ្មោះ​ ថន់ ចិន្តា ភេទប្រុស អាយុ ២៣ ឆ្នាំ ជាតិខ្មែរ នៅភូមិទួលស្រែ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម

វត្ថុតាងដកហូតបាន៖​
-ឧបករណ៍សេពមួយសម្រាប់
-សារធាតុញៀនចំនួន០៤កញ្ចប់
-សម្ភារ:វេចខ្ចប់មួយចំនួន
-ទូរស័ព្ទដៃចំនួន០៦គ្រឿង​
-ជញ្ជីងអេឡិចត្រូនិចចំនួន​០១គ្រឿង​
-ម៉ូតូចំនួន០២គ្រឿង។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់