ព័ត៌មានជាតិ

ម៉ូតូ​ស្តេប​ពន្លះ​គូថ​រថយន្ត​មែ​សឺដែស​ពេញទំហឹង​អ្នកបើក​ម៉ូតូ​សន្លប់​មួយសន្ទុះ​

ភ្នំពេញ ៖ យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់ធ្ង​រ​ដេកសន្លប់​ស្តូកស្តឹង​មួយសន្ទុះខ​ណះពេល​ស្រវឹងស្រា​ជោកជាំ​បើក​ម៉ូតូ​ស្តេប​ពណ៌​ខ្មៅ​លាយស​មួយ​គ្រឿង​ក្នុង​ល្បឿន​ហើយ​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​មែក​សឺដែស​ពណ៌​ទឹកប្រាក់​ចំ​ពីក្រោយ​ពេញទំហឹង កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី ២​កក្កដា ២០១៤ តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតនៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​ប្រភព​ពត៏មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យដឹងថា​មុនពេល​កើតហេតុ​មាន​ម៉ូតូ​ស្តេប ពណ៌​ខ្មៅ​លា​យស មួយគ្រឿង ពាក់​ស្លាក​កណ្តាល​1I-9977 ជិះ​ដោយ​យុវជន​ស្រវឹងស្រា​ជោគជាំ​2​នាក់ បាន​ធ្វើដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​ជ្រុល​ទៅ​ប​បុក​គូថ​រថយន្ត​មែ​សឺ​ដែស ពណ៌​ទឹកប្រាក់​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-0011 ដែល​ធ្វើដំណើរ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​ក្នុង​ទិសដៅ​ស្របគ្នា​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើក​ម៉ូតូ​រង​របួស​សន្លប់​មួយសន្ទុះ​និង​ជិះ​ពីក្រោយ​របួសស្រាល ។​
​ក្រោយពេល​កើតហេតុ​អ្នកបើក​ម៉ូតូ​បាន​ងើប​ពី​សន្លប់​វិញ​ក៏​បាន​លើក​ម៉ូតូ​ជិះ​បន្ត​ទៅមុខ​ទៀត​បាត់ទៅ ៕

2014-07-03_121331

មតិយោបល់