ព័ត៌មានជាតិ

ជនសង្ស័យប៉ុនប៉ងលួចម៉ូតូ ត្រូវម្ចាស់ចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លា

ភ្នំពេញៈ បុរសម្នាក់ខណៈកំពុងធ្វើសកម្មភាពលួចម៉ូតូគេត្រូវបានម្ចាស់មកទាន់ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។កាលពីម៉ោង១និង៤០នាទីរសៀលថ្ងៃទី ១៩សីហា២០១៦ ក្នុងផ្ទះសំណាក់មនោរម្យរីករាយ ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះហម ពៅ អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យនិងមានស្រុកកំណើតភូមិឈ្នេះជ័យលើឃុំរាធរស្រុកព្រះស្តេចខេត្តព្រៃវែង។ ដើមបណ្តឹងឈ្មោះភីន ចិត្រា អាយុ២៣ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះជួលសង្កាត់បឹងសាឡាងខណ្ឌទួលគោកនិងមានស្រុកកំណើតភីមិសង្កែជ្រុំឃុំទឹកថ្លាស្រុកស្វាយអន្ទេខេត្តព្រៃវែង។

តាមសំដីដើមបណ្តឹងបានប្រាប់សមត្ថកិច្ចថានៅមុនកើតហេតុគាត់បានជិះម៉ូតូរបស់គាតម៉ាកឌ្រឹមសង់សេ១២៥ ពណ៌ខៀវសេរី២០១៦ពាក់ស្លាកលេខភ្នំពេញ1FR-1349 ចូលទៅដេកក្នុងផ្ទះសំណាក់ខាងលើរហូតដល់ ម៉ោង ១៣និង ៤០នាទីគាត់ចុះមកវិញស្រាប់តែឃើញជនសង្ស័យអង្គុយលើម៉ូតូរបស់គាត់ពេលនោះគាត់បានយកកូនសោរម៉ូតូ មកចាក់ស្រាប់តែឃើញគ្រាប់សោរបែកខ្ទេចអស់ក៍ចាប់ជនខាងលើឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង៕

photo_2016-08-19_22-18-05photo_2016-08-19_22-18-09photo_2016-08-19_22-18-19photo_2016-08-19_22-18-26photo_2016-08-19_22-18-38photo_2016-08-19_22-18-44

មតិយោបល់