ភ្នំពេញៈ ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត (ខ្ចីរថយន្តយកទៅបញ្ចាំ ) នៅចំណុចម្តុំផ្សារក្រមួន ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង០០នាទី។
តាមរបាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៨និង០០នាទី ជនសង្ស័យ ឈ្មោះ រ៉ាត់ បូ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅភូមិថូវ ឃុំត្រប់ ស្រុកបាយធាយ ខេត្តកពង់ចាម ឃាត់ខ្លួននៅម្តុំផ្លូវបេតុង ផ្សារសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ គ្មានសារធាតុញៀន បានប្រើល្បិចខ្ចីរថយន្ត ពីជនរងគ្រោះឈ្មោះ អ៊ុប ស្រីពៅ ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥ ផ្លូវលំ ភូមិទ្រាំង ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប។
សម្ភារៈបាត់បង់៖ រថយន្ត០១គ្រឿង ឡង់គ្រីស័រ ពណ៌ទឹកប្រាក់ ផលិតឆ្នាំ១៩៩៨ ពាក់ស្លាកលេខ ភ្នំពេញ 2S-1127 ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕
មតិយោបល់