ព័ត៌មានជាតិ

អាសូរណាស់! កុមារអាយុ ៧ឆ្នាំម្នាក់ លោតស្ទុះចុះចាប់ត្រី ត្រូវគោយន្តកិនស្លាប់មួយរំពេច

បន្ទាយមានជ័យ: កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ៣០នាទី មានករណីគោយន្តកន្ត្រៃកិនក្មេងម្នាក់ស្លាប់ នៅចំណុចខាងកើតឈាងខាងត្បូង ភូមិស្ដៅ ឃុំគោកកឋិន ចម្ងាយប្រមាណ ៣៥០ម៉ែត្រ។

កុមាររងគ្រោះឈ្មោះ វ៉ាន់ សុតុន ភេទប្រុស អាយុ ៧ ឆ្នាំ ។ឪពុកឈ្មោះ ស្វាង តុ ភេទប្រុស អាយុ ៣១ ឆ្នាំ។ម្ដាយឈ្មោះ ថោង សុវុន ទោះអាយុ ២៩ ឆ្នាំ រស់នៅភូមិស្តៅ ឃុំគោកកឋិន ស្រុកថ្មពួក ខេតបន្ទាយមានជ័យ ។

ដំណើររឿង៖ មុនពេលកើតហេតុម្ចាស់គោយន្តឈ្មោះ ភួង ភក្តី ភេទប្រុសអាយុ ៣៤ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ បានដឹកកុមាររងគ្រោះយកទៅច្រូតស្រូវរបស់ខ្លួនតាំងពីព្រឹកមកម៉្លេះ លុះដល់វេលាកើតហេតុ ខ្លួនបើករថយន្តត្រឡប់មកផ្ទះវិញ ស្រាប់តែកុមាររងគ្រោះបានលោតស្ទុះ ចុះចាប់ត្រីក៏ត្រូវគោយន្តកិនស្លាប់ភ្លាមៗតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកោសល្យវិច័យ ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

«ហាមលួចអត្ថបទ»

មតិយោបល់