ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធនឹងករណីល្បែងស៊ីសងខុសច្បាប់

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ​ថ្ងៃច័ន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០២២ មានករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) ចំណុចកើតហេតុផ្ទះជួលភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្កកណ្ដាល ។

ជនសង្ស័យឈ្មោះ គឹម ទៀង ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរលក់ដូរ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ –ក្រដាសកត់ឆ្នោតវៀតណាមរួច ៨សន្លឹកតូច ។ –ក្រដាសផ្តានចំនួន ២សន្លឹកត= ។ –ក្រដាសសម្រាប់កត់ឆ្នោតវៀតណាម ៤សន្លឹកតូច ។ –សៀវភៅកត់លទ្ធផលឆ្នោតចំនួន២ក្បាល ។ –ប៊ិចសម្រាប់កត់ឆ្នោត២ដើម ។ –កន្រ្តៃចំនួន១ ។ –ប្រដាប់កឹបចំនួន១ ។ –ទឹកលុបចំនួន១ ។ –ម៉ាស៊ីនគិតលេខចំនួន១ ។
–បន្ទាតចំនួន១ ។ (របស់ជនសង្ស័យ) ។

នៅវេលាកើតហេតុខាងលើ មានប្រជាពលរដ្ឋបានរាយការណ៍មកថា ករណីកត់ឆ្នោតវៀតណាមខុសច្បាប់ នៅចំណុចផ្ទះជួលភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ភ្លាមនោះលោកអធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាអោយកម្លាំងជំនាញ ផ្នែកយុត្តិធម៌ចុះទៅបង្រ្កាប ដល់ទីតាំងខាងលើ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ រួមទាំងវត្ថុតាងរួចបញ្ជូនមក អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់