ព័ត៌មានជាតិ

ស្លុតចិត្ត! រវល់ទៅច្រូតស្រូវមកវិញផ្ទះឆេះគ្មានសល់

បន្ទាយមានជ័យ: នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង ៣០នាទី មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង ស្ថិតភូមិថ្មី ឃុំគោករមៀក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ម្ចាស់ផ្ទះឈ្មោះ គន់ គាន ភេទប្រុស អាយុ ៥៦ ឆ្នាំ ប្រពន្ធឈ្មោះ វឿ យ៉េត អាយុ ៥៣ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។

សម្ភារ:ខូចខាត៖
-ផ្ទះមួយខ្នងធ្វើអំពីឈើ ប្រក់សង្កសី មានទំហំ ៧មx៨ម ខូចខាតទាំងស្រុង
-ទូរ១ កន្ទលខ្នើយមុង និងសម្ភារ:មួយចំនួនទៀត។

មូលហេតុ៖ ផ្ទុះសេខ្សែភ្លើងដោយម្ចាស់ផ្ទះមិននៅ រវល់តែទៅច្រូតស្រូវ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញអធិការនគរបាលស្រុកថ្មពួកបានធ្វើការពន្លត់ដោយរថយន្តអគ្គិភ័យ៕

មតិយោបល់