ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសស្រី ២នាក់ ជាបងប្អូនបង្កើតនិងគ្នា លង់ទឹកត្រពាំងស្លាប់ នៅស្រុកទ្រាំង

តាកែវ: នៅវេលាម៉ោង ៤និង៥០នាទីល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ មានករណី លង់ទឹកត្រពាំងស្លាប់ក្មេងចំនួន ០២នាក់ ត្រូវជាបងប្អូនបង្កើតនិងគ្នា ហេតុការណ៍ស្ថិតក្នុងស្រុកទ្រាំង ខេត្តតាកែវ។

ក្មេងរងគ្រោះរួមមាន៖
១.ឈ្មោះ ស៊ីម លីដា ភេទស្រី អាយុ ០៨ឆ្នាំ ។
២.ឈ្មោះ ស៊ីម លីហុង ភេទប្រុស អាយុ ០៥ឆ្នាំ រស់នៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់