ព័ត៌មានជាតិ

Updated៖ ជីវិតមិនទៀង! កូនស្រីបានត្រឹមអង្គុយយំឱបសពឪពុក ក្រោយជិះកង់ឆ្លងផ្លូវទៅទិញកាហ្វេពិសាត្រូវរថយន្តបុកស្លាប់

ភ្នំពេញ: នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត នឹងកង់ លើផ្លូវបេតុង ៥០ម៉ែត្រ ស្ថិតក្នុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 3C-7372 បើកបរដោយឈ្មោះ ខៀវ ខ្លូន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិអូត្រេះ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (ពុំមានរងរបួសឃាត់ខ្លួន)។
ជនរងគ្រោះឈ្មោះ ងិន វិន ភេទប្រុស អាយុ ៨៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិពោធិរលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ (បញ្ជូនទៅមន្ទីពេទ្យស្លាប់)។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបើកពីជើងទៅត្បូង រីឯជនរងគ្រោះជិះកង់ពីត្បូងទៅជើងរួចឆ្លងផ្លូវដើម្បីទៅរកទិញកាហ្វេពិសា ស្រាប់តែពេលមកដល់ចំណុចកើតហេតុរថយន្ត បានបុកចំពីមុខពេញមួយទំហឹងតែម្តង។

មូលហេតុ៖ មកពីអ្នកជិះកង់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងប្រគល់ជូនការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់