ព័ត៌មានជាតិ

ជនសង្ស័យលួចម៉ូតូវិស្វករម្នាក់បានសម្រេច ជនរងគ្រោះគ្មានសង្ឃឹមសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ រកឃើញវិញទេ…

ភ្នំពេញ: ពលរដ្ឋបានប្រាប់ Post News នៅវេលាម៉ោង ២រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា មានករណីជនមិនស្គាល់អត្តសញ្ញាណឆ្កិះសោបន្ទប់យកម៉ូតូ នាថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង ០០នាទី នៅភូមិគោកចំបក់ សង្កាត់គោកចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ អ៊ុក ជី ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ វិស្វករ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ភារ:បាត់បង់៖ ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CU-4517។

ដំណើររឿង៖ កាលពីថ្ងៃកើតហេតុ ជនរងគ្រោះបានមកលេងមិត្តភក្ដិ នៅបន្ទប់ជួលស្ថិតនៅចំណុចខាងលើ ហើយហូបចុកជាមួយគ្នារហូតដល់ម៉ោង ២២ និង ០០នាទី ក៏ទុកម៉ូតូក្នុងបន្ទប់ជួលដោយចាក់សោបន្ទប់ត្រឹមត្រូវ បន្ទាប់មកចេញទៅក្រៅមួយតង់ទៀត ខណ:វេលាម៉ោង ២៤ និង ៣០នាទី ជនរងគ្រោះត្រលប់មកវិញ ស្រាប់តែឃើញរបន្ទប់បើកចោល ចំណែកមេសោខ្ទាស់នឹងបន្ទប់ក្បែរនោះ រួចបាត់ម៉ូតូតែម្ដង។ ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ករណីខាងលើនេះ ជនរងគ្រោះបានប្រាប់ថាសូមបីតែផ្ទះជួលក៏មិនសហការ ហាក់ប្រងើយកន្ទើយ ហើយបន្តទៀតថាគាត់គ្មានសង្ឃឹមលើសមត្ថកិច្ចអាចរកម៉ូតូគាត់ឃើញវិញទេ បើសិនជាចាប់ជនសង្ស័យបានគាត់នឹងត្រេកអរ ម្ចាស់ម៉ូតូសំណូមពរតាមរយ:សារព័ត៌មានPost News សូមសមត្ថកិច្ចជួយស្វែងរកម៉ូតូឲ្យបានលឿនផង ព្រោះម្ដុំនឹងបាត់ម៉ូតូនិងសម្ភារ:ជាញឹកញយណាស់ មិនទាន់ឃើញសមត្ថកិច្ចចាប់ជនសង្ស័យបាននៅឡើយ៕

មតិយោបល់