ព័ត៌មានជាតិ

អស់ទាស់ហ្មង! ស្រីស្អាតម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ពន្ធ័នឹងគ្រឿងញៀន

ប៉ៃលិន: នារីស្រស់ស្អាតម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ដោយក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន និងលោក វរសេនីយ៍ត្រី អ៊ុ សាឡន បានសហការជាមួយកម្លាំង ចរាចរណ៍កំពុងចុះអនុវត្តន៍ច្បាប់ចរាចរណ៍តាមដងផ្លូវ ដើម្បីធ្វើការបង្ក្រាបករណីជួញដូរគ្រឿង នៅចំណុចស្ថិតក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ឌី រីដា ហៅធា ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិអូរគន្ធា ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ក្នុងនោះដកហូតថ្នាំញៀនប្រភេទ ម៉ាទឹកកក ICE ចំនួន១កញ្ចប់ធំ ស្មើនឹង ១០០ក្រាម បន្ទាប់ពីធ្វើការសាកសួរ និងស្រាវជ្រាវរួចមក ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យប្រើប្រាស់បានចំនួន២ នាក់ទៀត នៅចំណុចស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញកំពុងចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់